សំណាងណាស់! ធ្លាក់ដែកពីអគារ ៤២ ជាន់ ត្រូវរថយន្តទំនើបមួយគ្រឿងដែលមានតម្លៃកប់ម៉ាក …

ភ្នំពេញ៖ នៅវេលាម៉ោងជិត ១៤.០០ នាទី ថ្ងៃទី ២០ វិច្ឆិកា ២០១៩ មានគ្រោះអាក្រក់មួយ ដែកសំណង់ នៃអគារ ៤២ ជាន់ (ស្តុបពេទ្យចិន) ដែលកំពុងសាងសង់ធ្លាក់សង្កត់រថយន្តទំនើប មែរសឺដេស ( Mercedes-Benz S350) ដែលមានស្លាកលេខ 2BC 7788 មួយកំណាត់ខាងក្រោយ ។

សំណាងល្អណាស់ ដែលម្ចាស់រថយន្ត និងអ្នកដំណើរមិនមានគ្រោះបើគេឃើញរូបភាពនៃទិដ្ឋភាពអាក្រក់នេះ ពិតជាស្រៀវណាស់ និងរន្ធត់ណាស់ នៅពេលដែកធ្លាក់ចំមួយកំណាត់គូថរថយន្តទំនើប ដែលសាក្សីឃើញ និងជួយឆ្កឹះដែកចេញ មិនងាយស្រួលប៉ុន្មានទេ ហើយប្រសិនធ្លាក់ចំមនុស្សវិញ ពិតជាមិនរស់ទេ ។

កន្លងមកមានធ្លាក់ដែកមួយនៅអគារ រង្វង់មូលនាងហ៊ីងម្តងដែរ ដែលកាលនោះ ដែកធ្លាក់ចំស្ត្រីម្នាក់បណ្តាលឲ្យឈាមហូរដាបធរណី ៕