រ៉ូណាល់ដូ រកបានគ្រាប់បាល់ទី ៩៩ បានជួយឱ្យព័រទុយហ្កាល់អាចឡើងទៅកាន់យូរ៉ូ ២០២០ យ៉ាងពេញលេញ…

កីឡាករបាល់ទាត់ Cristiano Ronaldo បានរកគ្រាប់បាល់ទី ៩៩ របស់ខ្លួនសម្រាប់ព័រទុយហ្កាល់ ក្នុងនាមជាក្រុមការពារតំណែងជើងឯកមានសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រ UEFA Euro ២០២០ ។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់បានទាត់បាល់លើខ្សែបន្ទាត់ទី នៅជិតបញ្ចប់ការប្រកួតដើម្បីបញ្ចប់ក្នុងការទទួលបានជ័យជម្នះ ២-០ ទៅលើលុចសំបួហើយបានធ្វើឱ្យគាត់ក្លាយជាអ្នកទី ២ ក្នុងប្រវត្តិសាស្ត្រដែលរកបាន ១០០ គ្រាប់ក្នុងព្រឹត្តការណ៏អន្តរជាតិ។ ខ្សែបម្រើ Bruno Fernandes បានស៊ុតបាល់ចូលផ្ទះរបស់កីឡាករ Bernando Silva យ៉ាងចាស់ដៃក្នុងការប្រកួតដើម្បីបើកឆាកការស៊ុតបាល់បញ្ចូលទី។

កីឡាករវ័យ ៣៤ ឆ្នាំរ៉ូណាល់ដូរកគ្រាប់បាល់បាន ៩៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦៤ ប្រកួត ឲ្យ ព័រទុយហ្កាល់ដោយបន្ថែមតួនាទីជាអ្នកស៊ុតបាល់បញ្ចូលទីក្នុងព្រឹត្តការណ៏អន្តរជាតិច្រើនជាងគេនៅអឺរ៉ុប។ មានតែ Ali Daei​ របស់អ៊ីរ៉ង់ទេដែលបានរកគ្រាប់បាល់បានច្រើនក្នុងពិភពបាល់ទាត់ដែលមានលេខ ១០៩ ដែលជានិមិត្តរូបមួយរបស់រ៉ូណាល់ដូ។

តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus ដែលជាអ្នកឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៥ នៅតែបន្តដេញតាមការប្រមូលកំណត់ត្រាផ្ទាល់ខ្លួនគួរឱ្យកត់សំគាល់៕