បុរសម្នាក់ជាអ្នកកត់ឆ្នោត ត្រូវបានឃាត់ខ្លួននិងប្រមូលបានវត្ថុតាងជាច្រើន នៅខេត្ត …

កណ្តាល៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះសមត្ថតកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកកត់ឆ្នោតនៅភូមិ ស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល យុវជននោះមានឈ្មោះថា ផុន ផានិន្ទ ។ សមត្ថកិច្ចបានប្រមូលវត្ថុតាងមួយចំនួនរួមមាន លុយរៀលចំនួន១២ មុឺន កាតុងកត់ឆ្នោតខ្មែរ ១ច្បាប់ ចំនួន៧ សន្លឹកកាតុងកត់ឆ្នោត វៀតណាម ១ច្បាប់ចំនួន១សន្លឹកក្រដាសផ្តាម១សន្លឹក សៀវភៅ ១ក្បាលកាតុងកត់ឆ្នោតមិនទាន់កត់១ច្បាប់ ចំនួន២៤សន្លឹកបន្ទាត់ចំនួន២ ។

ក្នុងការឃាត់ខ្លួននោះបានដោយសារនគរបាលស្រុកកៀនស្វាយ បានចុះល្បាតភូមិសាស្រ្តស្មុគស្មាញ ក៏ប្រទះឃើញទីតាំងឆ្នោតនេះហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ដើម្បីចាត់ការទៅតាមច្បាប់ ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល