នោះ! យុវជនម្នាក់ដែលតែងតែធ្វើវីដេអូអប់រំ និងជាតារាហ្វេសប៊ុក ពេលនេះឆក់ទូរស័ព្ទដៃគេភ្លាត់ស្នៀត ត្រូវគេចាប់វាយទ្រោមខ្លួន … (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានស្គាល់យុវជនម្នាក់ នេះតាមរយៈវីដេអូក្លីបអប់រំ ហើយនិងវីដេអូកម្សាន្តផ្សេងៗ ។ ប៉ុន្តែកាលពីម៉ោង ០៨ និង ៣០នាទី ត្រូវនិងថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះស្រាប់តែយុវជនរូបនោះ បែកគំនិតឆក់ទូរស័ព្ទដៃរបស់នារីម្នាក់ ដែលគាត់កំពុងតែជិះកង់បី បណ្តាលអោយក្រឡាប់កង់បី ។

ហេតុការណ៍ខាងលើបានកើតឡើងនៅតាមបណ្តោយផ្លូវ ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងនោះផងដែរអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ក៏បានទម្លាយរូបភាព និងហ្វេសប៊ុករបស់ជនសង្ស័យ ដែលមានអ្នកគាំទ្រជាច្រើន ដែលហ្វេសប៊ុកនោះមានឈ្មោះថា La BIG II-Officials ដែលមានហ្វេនគាំទ្រជាច្រើន កាពិតជាចោរឆក់ទូរស័ព្ទសោះ ប៉ុន្តែឆក់លើកនេះភ្លាត់ស្នៀតក៏ត្រូវបានគេវាយទ្រោមខ្លួន (ព័ត៌មានបឋម)៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖