ធ្លាប់តែលឺឈ្មោះ ពេលនេះឃើញមុខមាត់ពិតអ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅ “អរិយធម៌ខ្មែរ” ហើយ

ប្រិយមិត្តជាច្រើនសុទ្ធតែបានកាន់អាននូវសៀវភៅ “អរិយធម៌ ខ្មែរ” ដែលសៀវភៅនេះនិយាយរៀបរាប់រឿងរ៉ាវលម្អិតជាច្រើនទាក់ទងនឹងអរិយធម៌ ខ្មែរឲ្យកូនខ្មែរជំនាន់ក្រោយៗបានដឹង។ សៀវភៅនេះដែរនិពន្ធដោយអ្នកស្រី ត្រឹង ងា ដែលមនុស្សមួយចំនួួនតូចមិនស្គាល់អ្នកស្រី។

នាពេលថ្មីៗនេះផងដែររូបភាពបច្ចុប្បន្នរបស់ អ្នកស្រី ត្រឹង ងា ត្រូវបានបង្ហាញឡើងដោយកញ្ញា អ៊ុង ចន្ទសោភា អ្នកអានព័ត៌មានទូរទស្សន៍ដ៏ល្បី ឈ្មោះមួយ រូប។ កញ្ញា អ៊ុង ចន្ទសោភា បានរៀបរាប់ថា ៖ “ទីបំផុតខ្ញុំបានជួបសម្ភាសន៍អ្នកស្រី ត្រឹង ងា ( ឈ្មោះដើមឡាយ ហ៊ុនគី)ដែលជាម្ចាស់សៀវភៅអរិយធម៌ខ្មែរ។

សៀវភៅនេះបោះពុម្ពតាំងពីឆ្នាំ១៩៧៤ហើយបានប្រើប្រាស់និងមានសារៈសំខាន់មកដល់សព្វថ្ងៃក្នុងប្រព័ន្ធអប់រំ។អ្នកគ្រូ អាយុ ៨៤ ឆ្នាំ ហើយ។ ស្វាមីអ្នកស្រីលោកត្រឹង ងាក៏ជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញប៉ុន្តែត្រូវបានសម្លាប់នៅក្នុងគុកទួលស្លែងក្នុងសម័យខ្មែរក្រហម”។

សូមបញ្ចក់ផងដែរថាអ្នកស្រី ត្រឹង ងា (ឬអ្នកស្រីឡាយ ហ៊ុនគី) កើតនៅថ្ងៃទី២៤ វិច្ឆិកា ១៩៣៥ នៅភូមិស្រមោច ឃុំ-ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង ជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរជានាយិកាសាលាមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ១៩៨៥-១៩៨៦ និងជានាយិកានៃវិទ្យាល័យមង្គលបូរី នៅថ្ងៃទី២៤ កក្កដា ១៩៩០។ ក្រៅពីសៀវភៅ “អរិយធម៌ខ្មែរ” ស្នាដៃអ្នកស្រីក៏ត្រូវបានបញ្ចូលក្នុងសៀវភៅថ្នាក់ទី១២ ដូចជាអត្ថបទ (ថ្វីត្បិតជា កូនស្រី)៕