តើប្រិយមិត្តយល់យ៉ាងណា ពេលដែលតារាចម្រៀង ពេជ្រ សោភា យកល្ខោនខោល មកសម្តែងលើឆាក ? (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា ថ្មីៗនេះប្រទេសថៃបានកំពុងតែធ្វើសកម្មភាពសាងសង់រូបសណណាក់ល្ខោនឃុនថៃដ៏ធំមួយរបស់ខ្លួន និងបានបង្កើតព្រឹត្តិការណ៍វប្បធម៌ធំមួយទៀត ព្រោះចង់បង្ហាញពីអរិយធម៌ វប្បធម៌របស់់ខ្លួនទៅកាត់ឆាកអន្តរជាតិ គឺដើម្បីចងក្រងអោយខ្លួនក្លាយទៅជាម្ចាស់អរិយធម៌ វប្បធម៌នៅអាសុីអាគ្នេហ៍ក្នុងពេលដ៏ខ្លីខាងមុខនេះ ។

ប៉ុន្តែទាក់ទងនិងរឿងនេះតារាចម្រៀងស្រី គឺអ្នកនាង ពេជ្រ សោភា ធ្លាប់បានបង្ហោះសារបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនថា៖ «ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ សុំទោសដែលខ្ញុំនិយាយពាក្យនេះ» ។

វប្បធន៌ជាតិខ្មែររបស់យើង ត្រូវបានប្រទេសថៃលួចយកទៅ តែគ្មានអ្នកណាខ្វាយខ្វល់បន្តិចសោះ ។ ទោះយ៉ាងណា ក្រោយពីទទួលបានភាពឈឺចាប់ ព្រោះតែវប្បធម៍របស់ខ្លួន ត្រូវបានប្រទេសជិតខាង បានលួចយកទៅដោយគ្មានភាពអៀនខ្មាស់ ស្រាប់តែថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃទី០៣ នៃព្រះរាជពិធីបុណ្យអុំទូក នោះ អ្នកនាង ពេជ្រ សោភា បានឡើងច្រៀងនៅលើឆាកតន្រ្ដី ខារ៉ាប៉ាវ ។

អ្នកនាង ពេជ្រ សោភា បានធ្វើការបកស្រាយ នូវបទចម្រៀង ល្ខោនខោល លាយឡំជាមួយការសម្ដែងដ៏រស់រវើក សាកសមជាម្ចាស់អរិយធម៍ ដើម្បីដាស់តឿន ស្មារតីកូនខ្មែរជំនាន់ក្រោយអោយបានដឹង អោយបានស្គាល់ នៅសម្បត្តិរបស់ខ្មែរដ៏អស្ចារ្យមួយនេះ និងមានភាពភ្ញាក់រលឹកឲ្យចេះលើកតំកើនវប្បធម៍របស់ខ្លួន អោយរុងរឿងជាដរាប ។ ប្រិយមិត្តយល់យ៉ាងណាដែល បើតម្រូវអោយមានការសម្តែងល្ខោនខោល រាល់ការប្រគុំតន្រ្តីទាំងអស់ ? ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម