តារាសម្តែងជើងចាស់ ប៉ះ តារាមនោសញ្ចេតនា អ្នកនាង សុគន្ធ និសា តើទៅជាយ៉ាងណា … (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់បានលឺនិងទស្សនានូវវីដេអូ Trailer រឿង​«​រាជិនី​ភូមិគ្រឹះ​» របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ ដែល​រឿងនេះនឹង​ត្រៀម​ចាក់ផ្សាយ​ជូន​ទស្សនា​ចាប់ពី​ថ្ងៃទី ​18 ខែវិច្ឆិកា ឆ្នាំ2019 នេះតទៅ នៅរៀលរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង ៨-៩ យប់លើកញ្ចក់ទូរទស្សន៍ហង្សមាស ។

រឿងនេះមានតារាសម្តែងនិងតារាចម្រៀងល្បីជាច្រើនដួងដូចជា៖ តារា​ស្រី​ជើងចាស់ ​​អ្នកនាង ច​ន ​ច័ន្ទ​លក្ខិណា – លី​ម៉ា​រី​ណា – សូ​ដា​នី​តា – ស៊ិន​ ឧ​ត្ត​ម​ផល្លា​ – លោក ហ្សូណូ – អ្នកនាង សុគន្ធ និសា – លោក ណុប បាយ៉ារិទ្ធ – អ្នកនាង សុខ ស្រីនាង និងតារាល្បីជាច្រើនដួងទៀត ។

តាមរយៈវីដេអូខ្លីៗនៃរឿង «រាជិនីភូមិគ្រឹះ» នេះ អ្នកនាង សុគន្ធ និសា នឹងត្រូវសម្រក់ទឹកភ្នែកមិនស្ទើឡើយសម្រាប់រឿងភាគថ្មីរបស់ហង្សមាសមួយនេះ ព្រោះត្រូវរងការធ្វើបាបពីសំណាក់ប្រពន្ធៗផ្សេងទៀតរបស់លោក ហ្សូណូ ។ តើអ្នកនាង សុគន្ធ និសា រងទុក្ខយ៉ាងណាខ្លះ សូមប្រិយមិត្តរង់ចាំទស្សនាទាំងអស់គ្នា ៕

វីដេអូខាងក្រោម៖