ក្ដុកក្ដួលណាស់! បុរសម្នាក់សុខចិត្តរៀបការ ជាមួយសាកសពទាំងទឹកភ្នែក ហើយបាននិយាថា …

ចិន៖ ថ្មីៗនេះមានរឿងមួយដែលធ្វើអោយមហាជនរំជួលចិត្តជាខ្លាំង ដោយសារតែពិធីបុណ្យសព លាយឡំជាមួយនឹងការឈឺចាប់របស់កូនកម្លោះមួយរូប ។ កូនកម្លោះអភ័ព្ធខាងលើមានឈ្មោះថា Xu Shinan ហើយគូស្នេហ៍ដែលបានស្លាប់នោះ មានឈ្មោះថា Yang Liu ពួកគេទាំងពីរស្រលាញ់គ្នាអស់រយៈពេល ១២ ឆ្នាំមកហើយ និងបានភ្ជាប់ពាក្យជាមួយគ្នាទៀតផង ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ ជិតដល់ថ្ងៃរៀបមង្គលការទៅហើយ បែរជាខាងស្រីស្លាប់ ។

Yang Liu ដែលជាគួស្នេហ៍របស់លោកមានជំងឺប្រចាំកាយ គឺមហារីកសុដន់ រហូតធ្វើឲ្យនាងបាត់បង់ជីវិត ។ ដោយសារតែស្រលាញ់គួស្នេហ៍ស្រណោះខ្លាំងពេក បុរសអភ័ព្ធ បានសូមឲ្យមានពិធីរៀបមង្គលការរបស់លោកជាមួយសាកសព ដែលលោកស្រលាញ់ស្មើជីវិត ហើយក៏បានឈរយំ និងបាននិយាយថា «កុំបារម្ភណា បងដឹងថាពេលគ្មានអូន បងនឹងពិបាកណាស់ តែបងនឹងប្រឹងប្រែងមិនចុះចាញ់ក្នុងជីវិតនេះឡើយ៕