ពិរោះមែន! លោកព្រាប សុវត្ថិ និងលោកឆន សុវណ្ណរាជ បានបកស្រាយចម្រៀងមួយបទរួមគ្នាយ៉ាងពិរោះ ដោយជាបទរបស់លោកព្រាប សុវត្ថិ មានចំណងជើងថា ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា…

លោកព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងជើងចាស់ ដែលឈរឈ្មោះបោះសម្លេងអស់ជាច្រើនឆ្នាំមកហើយដែរ រូបលោកបានច្រៀងនៅផលិតកម្មយក្សរស្មីហង្សមាស ចំណែកឯលោកឆន សុវណ្ណរាជ ក៏ជាកំពូលតារាចម្រៀងម្នាក់ដែរ ដែលជាមិត្តរួមទ្រនំនឹងគ្នា។

បើនិយាយពីអ្នកទាំងពីរវិញ ពិតជាមិនងាយដែលបានបកស្រាយចម្រៀងរួមគ្នានោះទេ ជាពិសេសគឺការបកស្រាយនៅលើឆាកនេះឯង។ តែពេលថ្មីៗមកនេះ ពួកលោកទាំងពីរបានបកស្រាយចម្រៀងរួមគ្នាបានយ៉ាងពិរោះខ្លាំងណាស់ ពួកគាត់បានធ្វើឱ្យគ្រប់គ្នាចំហរមាត់តែម្តងហើយ។

លោកព្រាប សុវត្ថិ និងលោកឆន សុវណ្ណរាជ បានបកស្រាយចម្រៀងដោយជាបទរបស់លោកព្រាប សុវត្ថិ មានចំណងជើងថា ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា។ ដែលបទនេះ ជាបទចាស់របស់លោកព្រាប សុវត្ថិ ពីមុនដែលបទនេះជាបទដែលល្បីកាលពីមុនខ្លាំង ដែលគ្រប់គ្នាបានស្គាល់ និងចូលចិត្តស្តាប់ហើយច្រៀងកំសាន្តថែមទៀតផង។ សូមទស្សនាវីដេអូ៖