ភ្ញាក់ផ្អើលពេលហ្វេសប៊ុក! កូនក្រមុំភ្លោះ បានរៀបការក្នុងថ្ងៃតែមួយ ចំណែកឯកូនកំលោះ

ហ្វេសប៊ុក៖ កាលពីម្សិលមិញនេះ អ្នកលេងបណ្តាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលនិងចាប់អាយម្មណ៍ជាខ្លាំង ក្រោយពីបានឃើញ ហ្វេសប៊ុកដែលមានឈ្មោះ Oem Chanthy បានបង្ហោះរូបភាព នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

រូបភាពនោះគឺជារូបភាពមង្គលការកូនភ្លោះស្រីពីរនាក់ ដែលបានចូលរោងការក្នុងថ្ងៃតែមួយ ហើយគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ «កូនភ្លោះស្រីទាំងពីរនាក់ រៀបការក្នុងថ្ងៃតែមួយ នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាសយើងហ្នឹង ជូនពរប្អូនទាំង៤ សូមមានសុភមង្គល ពេញ១ជីវិត ។

ក្រោយឃើញបែបនេះ បងប្អូនដែលនិយមលេងបណ្តាញសង្គមជាច្រើនបានសម្តែងការសាទរ ហើយខ្លះទៀតខំមិនជួនពរអោយអ្នកទាំង៤ ជួបតែសំណាងល្អ និមានសុភមង្គលជាមួយគ្នាជារៀងរហូត ។ បញ្ជាក់កូនកំលោះមិនបានភ្លោះដូចកូនក្រមុំទេ ៕