អ្នកនាង គង់ចាន់ ស្រីមុំ នាំស្វាមីនិងកូនស្រីសំណព្វចិត្ត ទៅលំហែកាយនៅប្រទេសកូរ៉េ ជួនពេលអាកាសធាតុត្រជាក់

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់អ្នកនាង គង់ ចាន់ស្រីមុំ ដែលអ្នកនាងគឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះអ្នកនាងមិនសូវជារវល់និងការងារសិល្បៈនោះទេ ប៉ុន្តែអ្នកនាងមមាញឺកនិងជំនួញផ្ទាល់ខ្លួន ។

ប៉ុន្តែថ្មីៗនេះ ជួនពេលអាកាសធាតុត្រជាក់ អ្នកនាងនិងគ្រួសារបានធ្វើដំណើរកំសាន្តលំហែអារម្មណ៍តាមតំបន់ទេសចរណ៍នៅប្រទេសកូរ៉េ ។ តាមរយៈរូបភាពជាច្រើនសន្លឹកនេះ ធ្វើអោយហ្វេនៗរបស់អ្នកនាង សរសើរគ្រប់ៗគ្នា ដែលមើលទៅអ្នកនាងនិងគ្រួសារគឺពោរពេញទៅដោយស្នាមញញឹមសើចក្អាកក្អាយ ​និងមានក្តីសុខជាខ្លាំង ។ មិនត្រឹមតែប៉ុណ្នោះ ក៏មានអ្នកខំមិននិងនិយាយថា គ្រួសារមួយគូនេះពិតជាគួរអោយស្រលាញ់ និងគួរអោយច្រណែនណាស់ ៕