កំពង់ចាម៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលនិងសរសើរពេញៗមាត់ ពេលដែលឃើញរូបភាព៣សន្លឹកដែលរូបនោះបង្ហាញពីសកម្មភាពមន្ត្រីប៉ូលីសចរាចរណ៍ម្នាក់ ដែលគាត់បានជួយបណ្តើរកង់បុរសចំណាស់ម្នាក់ ដឹកឈើពេញ ឆ្លងកាត់ស្ពានគីហ្សូណា ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះកំពង់ចាមកំពង់ចិត្ត ដែលបានបង្ហោះថា៖ «គាំទ្រសកម្មភាព នគរបាលចរាចរណ៍គោលដៅគល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម បានជួយលោកតាជិះកង់ម្នាក់បណ្តេីរឡេីងស្ពានគីហ្សូណា នេះជាមន្ត្រីប៉ូលីសបំរេីពលរដ្ឋ»។
មន្ត្រីប៉ូលីសចរាចរណ៍នេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គាត់មានឋានន្តរស័ក្តិ១ ហើយសកម្មភាពដ៏ល្អមួយនេះ បានធ្វើអោយមហាជនជាច្រើនកោតសរសើរជាខ្លាំង ។ មានអ្នកខំមិនជាច្រើន បាននិយាយថា បើមានមន្ត្រីល្អបែបនេះច្រើន ពលរដ្ឋមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ ។