អីយ៉ាពិតជាលោកប៉ាល្អមែន! លោកឆាយ វីរៈយុទ្ធ និងភរិយារបស់លោកបានយកកូនទៅចាក់វាក់សាំង ដោយភ្ជាប់ជាមួយសារថា…

បើនិយាយពីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលមានប្រជាប្រិយ៍ភាពខ្លាំងក្នុងពេលបច្ចុប្បន្ននោះគឺ ពិតជាមិនអាចរំលងលោកឆាយ វីរៈយុទ្ធ ដោយលោកគឺជាតារាមួយរូបដែលមានសម្លេងពិរោះ ហើយបានទាក់បានចិត្តយុវវ័យប្រុសស្រី ព្រោះតែបទបែបមនោសញ្ចេតនារបស់គាត់ពិតជារណ្តំចិត្តគ្រប់គ្នា។

បន្ទាប់ពីរូបលោកបានរៀបការរួច រូបលោកក៏នៅតែធ្វើបានយ៉ាងល្អជាមួយសិល្បៈមួយនេះ ដោយរូបលោកមិនបានបោះបង់ឡើយ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៏នោះគឺ រូបលោកនៅតែរក្សាបានតំណែង និងប្រជាប្រិយ៍ភាព ហើយកាន់តែទទួលបានការគាំទ្រថែមទៀតផង។

ក្រោយរៀបការរួច លោកឆាយ វីរៈយុទ្ធ និងភរិយាបានទទួលបានការដូរដ៏ពិសេសមួយនោះគឺ ពួកគាត់បានផ្តល់កំណើតនូវកូនស្រីមួយដ៏គួរឱ្យស្រលាញ់ខ្លាំងណាស់។ ហើយនៅលើគណនីរបស់លោក បានសរសេរថា បាននាំយកកូនទៅចាក់វាក់សាំង ដោយកូនស្រីដ៏គួរឱ្យស្រលាញ់របស់លោកគ្រប់អាយុ ២ខែហើយ។

លោកបានសរសេរថា៖ ប៉ាម៉ាក់ទាំងអស់គ្នា បានយកកូនតូចទៅចាក់វ៉ាក់សាំងហើយរឺនៅ? អូនAtaraគ្រប់អាយុ ២ខែហើយ ហើយប៉ាប៉ាអូនឆ្លៀតពេលមុនសំដែងយប់នេះ នាំអូនមកចាក់វ៉ាក់សាំងរួចរាល់ហើយ៕ សូមទស្សនារូបភាព៖