ញាក់សាច់! កូនកំលោះ កូនក្រមុំញញឹមបិទមាត់មិនជិតពេលឃើញគេចងដៃសុទ្ធតែលុយដុល្លារទាំងបាច់ៗបែបនេះ

កំពង់ស្ពឺ៖ ថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញភ្ញៀវនិងសាច់ញាតិចូលរួមចងដៃកូនកំលោះ កូនក្រមុំ សុទ្ធតែលុយដុល្លារទាំងបាច់ៗ ។ ពិធីអាពាហ៍ពិពាហ៍មួយនេះ ប្រព្រឹត្តកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅគ្រាំងចេក ខេត្តកំពង់ស្ពឺ ។

នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sitha Vorngphoto ដែលបានបង្ហោះរូបភាពនៃពិធីអាពាហ៍ពិពាហ៍នេះ អមជាមួយការសរសេរសារខ្លីមួយថា៖ «កូនកំលោះ កូនក្រមុំ ចុកដៃណាស់ម៉ាក់អើយ»។ គេសង្កេតឃើញថាក្រៅពីប្រាក់ដុល្លារនោះ មានការចងដៃជា ចិញ្ចៀន និងខ្សែកមាសយ៉ាងធំហើយក្រហមឆ្អិនឆ្អៅថែមទៀតផង ។

ពេលឃើញបែបនេះកូនកំលោះ កូនក្រមុំញញឹមបិទមាត់មិនជិតឡើយ ។ ហើយក៏បានអ្នកខំមិនថា បើចងដៃយ៉ាងនេះ រៀបការហើយកូនកំលោះ កូនក្រមុំដឹងតែមានហើយ ៕