ពេលនេះពេទ្យបង្អែកដែលប្រើ សំដីអសុរោះ ហើយហក់មកច្របាច់ក ពេលនេះត្រូវបាន ផ្អាកការងារជាបណ្តោះអាសន្ត … (មានវីដេអូស្តែងៗ)

រតនះគិរី៖ យោងតាមគណីហ្វេសប៊ុកដែលមានឈ្មោះថា លីតុងអាន លីតុងអាន បានធ្វើការបង្ហោះថា៖ «ពេទ្យបង្អែកខេត្តរតនះគិរីមានពេទ្យម្នាក់សំដីអសុរោះហៅខ្ញុំថាមីនេះៗហើយពេលខ្ញុំថតពេទ្យនឹងហក់មកច្របាច់កខ្ញុំទៀតសូមបងប្អូនជួយស៊ែរផងដើម្បីអោយលោកប្រធានពេទ្យគាត់បានឃើញពីចរឹកកូនចៅគាត់ផង»។

ក្រោយពីកើតរឿងនេះឡើងមានគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់បាន លើកឡើងថា៖ «អ្នកជំងឺស្រែកថាពេទ្យហៅខ្លួនសុទ្ធតែមីនេះដល់ស្តាប់ក្នុងវីឌីអូអ្នកជំងឺស្រែជេរពេទ្យថាអាហែងពេទ្យ,អាញ់… សូមបងប្អូនអ្នកលេងបណ្តាញសង្គមទាំងអស់ពិចារណាផង!គ្មានភ្លើងក៏គ្មានផ្សែងដែល ពេទ្យក៏ជាមនុស្សមិនមែនព្រះទេ»។

នេះបើយោងតាមគណនីហ្វេសប៊ុក គឹម សុវណ្ណរិទ្ធ ចាងហ្វាងកាសែតតនាគរាជ ស្រលាញ់សន្តិភាពបាន បង្ហោះថា៖ «ខេត្តរតនគីរី/ឃ្លីបវីដេអូ របស់លោកស្រីលីតុងអាន នៅព្រឹកថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំ 2019 បានបញ្ជាក់ថាលោកគ្រូពេទ្យហៅគាត់ មីនេះមីនេះ ត្រូវលោកគ្រូពេទ្យម្នាក់ ឈ្មោះចាន់សុខជា នោះបាន បដិសេធ ថាមិនដូចគាត់លើកឡើងនោះទេ គឺគាត់បានមកព្រមានមិនឲ្យថតរូបនៅក្នុងមន្ទីរពេទ្យតែប៉ុណ្ណោះព្រោះមានការហាមឃាត់ តែគាត់នៅតែមិនស្ដាប់ ក៍មានការប្រទូសរ៉ាយគ្នាបន្តិចបន្តួច ។

រីឯលោកវេជ្ជបណ្ឌិតហ៊ឹងផានសគន្ធាប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរីបានបញ្ជាក់ថាមន្ត្រីរបស់លោកមិនបានទៅស្របាច់ក ស្ត្រីនោះទេគឺទៅដកហូតទូរស័ព្ទព្រោះនៅក្នុងមន្ទីរពេទ្យបានបិទស្លាកសញ្ញាហាមថតតែគាត់មិនព្រមស្ដាប់ទើបមន្ត្រីរបស់លោកក៏ទៅដកទូរសព្ទតែប៉ុណ្ណោះ»៕ ប៉ុន្តែកាលពីម្សិលមិញ លិខិតចាត់តាំងប្រធានមន្ទីរពេទ្យខេត្តរតនគិរីសម្រេច ថាលោកគ្រូពេទ្យ ចាន់ សុខជា ភេទប្រុសអាយុ ៣៤ឆ្នាំ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ឲ្យមកបម្រើការងារនៅផ្នែករដ្ឋបាលហិរញវត្ថុ (វត្តមានចាំបាច់នៅផ្នែករដ្ឋបាលរៀងរាល់ម៉ោងធ្វើការ) ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

មានវីដេអូខាងក្រោម