ក្នុងវិស័យសិល្បៈមិនថាតារាចម្រៀង តារាសម្តែង ពិធីករ ពិធីការិនី នោះទេ ភាគច្រើនបានប្តូរឈ្មោះរបស់ខ្លួនដើម្បីកាន់តែទាក់ទាញ និងមានប្រជាប្រិយភាព ថែមទាំងស្តាប់ទៅពិរោះ ។ ពេលនេះយើងខ្ញុំនិងទម្លាញឈ្មោះពិតតារាចម្រៀងប្រុសល្បីៗទាំង ៨ ដួងដូចខាងក្រោម៖
៨. លោក ខេមរៈ សិរីមន្ត
១០ ឆ្នាំមុនកាល ពីប្រឡូកសិល្បៈដំបូង លោកត្រូវបានគេស្គាល់តាមរយៈបទ «អន្ទងស្នេហ៍» ប៉ុន្តែក្រោយមកស្រាប់តែត្រូវបានគេអោយដឹងថា កំពូលតារាចម្រៀងប្រុសរូបនេះមានឈ្មោះ ប៊ុន ថៃ ជាឈ្មោះពិត ។
៧. លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ មានឈ្មោះល្បីទូទាំងប្រទេសតាមរយៈបទចម្រៀងពិរោះៗរបស់លោកជាច្រើន ហើយឈ្មោះពីរបស់លោកគឺ ឆាយ ចាន់ឆោម ។
៦. លោក ឆន សុវណ្ណារាជ
លោកត្រូវបានមហាជនស្គាល់តាមរយៈបទ «ទីក្រុងគ្មានមេឃ» ហើយលោកមានឈ្មោះពិតថា ឆន សុវណ្ណារ៉ា ។
៥. លោក ហ្សូណូ
ចំណែកឯតារាចម្រៀងប្រុសដែលមានរាងខ្ពស់ស្រឡះរូបនេះ ត្រូវបានមិត្តជិតស្និទ្ធប្រាប់ថាលោកមានឈ្មោះពិត កែ សុណ្ណរ៉េត ។
៤. លោក ខេម
ចំណែកតារាចម្រៀងប្រចាំផលិតកម្មថោននេះវិញ លោកត្រូវបានមហាជនស្គាល់តាមរយៈបទ «បេះដូងអើយ» ហើយឈ្មោះពិតរបស់លោកគឺ ប៉ុន សុណារិន ។
៣. លោក នីកូ
តារាចម្រៀងមុខស្រស់ថែមទាំងប្រិយមិត្ត បានស្គាល់លោកជាប្អូនប្រុសបង្កើតរបស់តារាចម្រៀងគឺលោក ណុប បាយ៉ារិទ្ធិ វិញលោកបានឈ្មោះពិតថា ណុប សម្បត្តិពុទ្ធិ ។
២. លោក នី រតនា
លោក នី រតនា លោកជាបេក្ខជនប្រឡងចម្រៀង Cambodian Idol រដូវកាលទី១ ហើយលោកបានជាប់ជ័យលាភី និងបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោកមានឈ្មោះពិតថា នី ម៉ាប់ ។
១. លោក អេឡិច ចានត្រា
លោកជាតារាប្រុសកាត់ចិន ជាតារាចម្រៀងផង តារាសម្តែងផង និងជាពិធីករផង ឈ្មោះពិតរបស់លោកគឺ លឹម ប៉ោស្រ៊ុន ។