អីយ៉ាសង្ហារប្លែកតែម្តង! លោកខេមរៈ សិរីមន្ត តែងខ្លួនស្រស់សង្ហារ កំលោះៗសុំខ្មាស់ហើយពេលនេះ…

ជាការពិតណាស់គ្រប់គ្នាប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី លោកខេមរៈ សិរីមន្ត ដែលជាកំពូលតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ដែលមានសំនៀងពិរោះ និងរូបសម្រស់ស្រស់សង្ហារថែមទៀតផង។ លោកតែងតែលេចមុខនៅកម្មវិធីល្បីៗ ហើយមានស្តាយ៏តុបតែងខ្លួនប្លែកៗដែលទាក់ទាញបំផុត ហើយពេលនេះលោកគឺ ជាតារាចម្រៀងប្រចាំនៅផលិតកម្មយក្សរស្មីហង្សមាស។

ជាក់ស្តែង លោកបានសរសេររៀបរាប់នៅលើគណនី ជាមួយរូបភាពតែងខ្លួនដ៏ទាក់ទាញរបស់លោក ហើយវាគឺជាការត្រៀមខ្លួនសម្រាប់ការប្រគុំតន្រ្តីយប់នេះនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យអ៊ុំទូក អក អំបុក សំពះព្រះខែ។

ដោយលោកខេមរៈ សិរីមន្ត បានសរសេរយ៉ាងដូចនេះថា៖ ត្រៀមខ្លួនរួចហើយបងប្អូនតើបងប្អូនត្រៀមខ្លួនហើយនៅបាទ ជួបយប់នេះនៅសួនច្បារមុខវត្តបុទវតី។ ដូចដែលបានឃើញយ៉ាងច្បាស់ការតុបតែងខ្លួនរបស់លោកពិតជាប្លែកទាក់ភ្នែកតែម្តង។ សូមទស្សនារូបភាព៖