ទប់មិនបាន! អ្នកនាងពេជ្រ សោភា ក៏បានបញ្ចេញអារម្មណ៍ឈឺចាប់ និងបានបង្ហោះសារមួយឃ្លាថាស្រុកខ្ញុំគេអត់ …

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សោភា បានបង្ហោះរូបមួយសន្លឹក អបជាមួយសារមួយថា៖ «ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ សុំទោសដែកខ្ញុំនិយាយពាក្យនេះ» ។

ក្រោយមកមានគណនីហ្វេសប៊ុក«SreyLouch Kong» បានComment ថា៖ «នៅពេលដែលអ្នកមានសិទ្ធនិយាយអ្វីគឺតាមនិង (សង្គម) ខ្ញុំសោកស្ដាយព្រោះខ្ញុំជាជនសាមញ្ញដែលមិនអាចធ្វើអ្វីបានព្រោះគ្មានការគាំទ្រ សួរថាចុះIdol គ្រប់គ្នាមិនធ្វើអ្វីដែលជា បែបវប្បធម៌ខ្លះ ឬ អ្វីផ្សេងៗដែលបាត់បង់មកយូរយកមករំលឹក អោយគ្រប់គ្នាស្គាល់ថា ខ្មែរមានអីខ្លះដែល អស្ចារ្យ ឧទាហរណ៍ជាតារាល្បីធ្វើអ្វីក៏គេចាប់អារម្មណ៍ ចឹងធ្វើរឿងណាដែលfanគាត់ចាប់អាម្មណ៍

មានការចង់ចាំនៅអ្វីដែលល្អៗ ព្រោះដោយសារការល្បីល្បាញ ប្រើទៅវាមានប្រយោជន៍មានតម្លៃខ្លាចអីនិងធ្វើ (សំណូមពរទៅអ្នកដែលមានឥទិពល) ជួយថែរក្សាផង
ពេលដែលបាត់បង់មនុស្សសាមញ្ញដូចជាខ្ញុំគឺស្តាយ» ។

ក្រោយមកក៏មានគណនីហ្វេសប៊ុក«Wat Soparavat » មួយទៀតបាន Comment ទៀតថា៖ «ដូនតាយើងបានបន្សល់ឲ្យច្រើនណាស់តែក្មេងជំនាន់ក្រោយមិនចេះថែរក្សាគេអ្នកចំលងគេចំលងបានល្អណាស់ហើយគេក៏ថែរក្សាបានយ៉ាងល្អខ្ញុំមិនបានកាន់ជើងចោរទេតែនិយាយការពិតនិយាយតាមការមើលឃើញតែយើងជាម្ចាស់វិញចាំតែចំលងពីគេមកវិញ

ហើយគេខ្វល់តែអ្វីៗដែលពេញនិយមហើយមិនបានថែរក្សាមរតកដែលដូនតាបានទុកឲ្យទេបែរជាគេ(អ្នកចំលង)ជាអ្នកខិតខំថែរក្សាហើយគេនិយាយពេញៗមាត់ថាជារបស់គេវាធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងលើសដើម»៕