ពេលនេះកញ្ញា ពេជ្រ សូលីកា ប្រកាសនិងបកស្រាយរឿងរ៉ាវទាំងអស់ ករណីកញ្ញា Fi YaTa និងកញ្ញា ប៊េនី យុាំង នៅយប់នេះនៅម៉ោង …

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយពីរឿងរ៉ាវហែកហួរ ហើយរឿងរ៉ាវនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅ កញ្ញា Fi YaTa និងកញ្ញា ប៊េនីយុាំង អោយចូលខ្លួនបំភ្លឺនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ។

ប៉ុន្តែមុននេះបន្តិចកញ្ញា ពេជ្រ សូលីកា បានទំនាក់ទំនងមកកាន់អង្គភាព TVFB សុំធ្វើការបកស្រាយរាល់មន្ទិលរបស់មហាជន ជុំវិញរឿងរ៉ាវខាងលើនេះ ជាមួយលោកសុវណ្ណ រិទ្ធី គឺដើម្បីទាមទារភាពស្អាតស្អំរបស់កញ្ញាត្រឡប់មកវិញ បន្ទាប់ពីបានដាក់ពាក្យបណ្តឹងទៅក្រសួង និងស្ថាប័នដែលបាក់ព័ន្ធរួចរាល់អស់ហើយ ។

កញ្ញា ពេជ្រ សូលីកា ប្តឹងទៅកាន់កញ្ញា Fi YaTa និងកញ្ញា ប៊េនីយុាំង ពីបទប្រើប្រាសបណ្តាញទំនាក់ទំនងសង្គម ឬក៏បរិហាកេរ្ត៍ ។ ហើយរឿងរ៉ាវខាងលើនេះកញ្ញា និងបកស្រាយគ្រប់នៅម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ​ ៕ សូមប្រិយមិត្តទាំងអស់គ្នា រង់ចាំទស្សនាការបកស្រាយនេះទាំងអស់គ្នា ៕

ប្រភព TVFB