លី ក្វាន់យូ៖ ពេលណាពលរដ្ឋកម្ពុជា ចេះតាមដាននយោបាយ ហើយមានចំណេះដឹងមូលដ្ធានក្នុងការពិចារណា ពេលនោះទ្វីបអាស៊ីនឹងមាននាគដ៏ខ្លាំងមួយទៀតគឺ…

ពេលណាពលរដ្ឋកម្ពុជា ចេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមដាននយោបាយ ហើយមានចំណេះដឹងមូលដ្ធានក្នុងការពិចារណា ពេលនោះទ្វីបអាស៊ីនឹងមាននាគដ៏ខ្លាំងមួយទៀត គឺកម្ពុជានាគអាស៊ី

ផ្អែកលើកត្តាភូមិសាស្រ្ត ផ្អែកលើក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្តាសម្បត្តិធម្មជាតិ គ្រាន់តែប៉ុណ្ណឹង កម្ពុជាមានលើសគេក្នុងតំបន់អាស៊ី បើពលរដ្ឋចេះចាត់ចែងជោគវាសនាប្រទេសរបស់ខ្លួនរៀបចំប្រព័ន្ធដឹកនាំរដ្ឋបានត្រឹមត្រូវ ធានាថា ថៃ វៀតណាមឡាវ ស្ទើរតែផុតគេនៅតំប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន់អាស៊ី អត់មានប្រទេសណា កក់ក្តៅ សុខសាន្តជាងកម្ពុជាឡើយ។

តែជារឿងអាភ័ព្វបំផុត ដែលប្រទេ​​​​​​​​​​​​​​​​​​​​សតូចច្រឡឹងស្អាត សម្បត្តិធម្មជាតិទាំងក្នុងទឹក លើគោក បរិបូណ៍ តែពលរដ្ឋក្នុងប្រទេសនេះ មិនខ្វាយខ្វល់នឹកនា ស្តាយស្រណោះ នាំគ្នារួមគិត ថែរក្សា ចាត់ចែងជោគវាសនាប្រទេសខ្លួនអោយបានត្រឹមត្រូវឡើ​​​​​​​​​​​​​​​​​​​​​​​​យ រស់សម្ងំសុខរៀងៗខ្លួន។

ហេតុអីកម្ពុជាសម្បូរសម្បត្តិធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងនេះ មិចបានក្រហើយទៅធ្វើការអោយគេនៅស្រុកក្រៅច្រើនម្ល៉េះ? គឺមកពីពលរដ្ឋកម្ពុជាភាគច្រើនបំផុត មិនដែលទម្លាប់ចេះតាមដាននយោបាយក្នុងប្រទេសខ្លួន ។ ការមិនតាមដាននេះហើយ ទើបពេលពួកគាត់ទៅបោះឆ្នោត បោះទាំងគ្មានអារម្មណ៍ជាទំនួលខុសត្រូវ ទៅបោះអោយរួចពីដៃ រួចមកដេកផ្ទះរស់នៅធម្ម​​​​​​​​​​​​​​​​​​​​​​​​​តាវិញ បើទោះជាមានរឿងអសកម្មដែលកើតចេញពីមួយសន្លឹកនៃពួកគាត់គ្រប់គ្នាក៏ដោយ ក៏ពួកគាត់នៅតែមិនយល់ថា វាមកពីកត្តាមិនចេះតាមដាននយោបាយស្រុកទេសរបស់ខ្លួន។

ប្រទេសជឿនលឿនលើពិភពលោក គឺសុទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​​សឹងតែមានពលរដ្ឋសង្វាតតាមដាននយោបាយស្រុកទេសណាស់ គេរវល់ជាងយើងឆ្ងាយណាស់ ពលរដ្ឋគេម្នាក់ៗធ្វើការខ្លាំងជាងយើង ស្ទើរតែរកពេលជួបជុំគ្រួសារមិនបានផង តែគេនៅឆ្លៀតតាមដាននយោបាយជាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លាប់ណាស់ ហើយបើមានអ្នកនយោបាយណានិយាយអត់មានការទទួលខុសត្រូវ ពលរដ្ឋគេស្រុះគ្នាផ្ទុះប្រតិកម្មផ្អើលរដ្ឋ ផ្អើលស្រុក ដូច្នេះហើយរាល់តែអ្នកកាន់ក្បាលមេក្រូនិយាយ រឺអ្នកនយោបាយនិយាយអី​​​​​​​​​​​​​​​​​​​​​​​​មួយ ពួកគេគិតណាស់ ខ្លាចខុស ខ្លាចសម្ពាធពីពលរដ្ឋណាស់ ព្រោះពលរដ្ឋមានការពិចារណារឹងមាំ មានគ្រឹះពិចារណាត្រឹមត្រូវ។

ព្រោះតែពលរដ្ឋសង្វាតតាមដាននយោបា​​​​​​​​​​​​​​​​​​​​​​​​យស្រុកទេសនេះហើយ ទើបពួកគេអាចយល់ អាចដឹង ពីសមត្ថភាពនៃអ្នកដឹកនាំនីមួយៗបាន ថាមួយណាអាចដោះស្រាយបញ្ហាប្រទេសរបស់ខ្លួនបាន ហើយពេលទៅបោះឆ្នោតពួកគេទៅបោះដោយអារម្មណ៍ទទួល​​​​​​​​​​​​​​​​​​​​​​​​​​​​ខុសត្រូវមួយសន្លឹករបស់ខ្លួន ព្រោះសន្លឹកឆ្នោតក្នុងអារម្មណ៍របស់ប្រជាជនដែលមានការយល់ដឹង មានតម្លៃខ្លាំងណាស់ មិនអាចដោះដូរនឹងអ្វីមួយបានឡើយ ហើយបើមាននរណានិយាយទាក់ទងក្នុងន័យដោះ​​​​​​​​​​​​​​​​​​​​​​​​​​​ដូរសន្លឹកឆ្នោត ពលរដ្ឋគេមានអារម្មណ៍ថាវាជាការប្រមាថ មើលងាយមួយខ្លាំងណាស់។

គេមានសំណួរមួយថា តើនរណាជាអ្នក​​​​​​​​​​​​​​​​​​​​​​​​​លក់ជាតិពិតប្រាកដ? អ្នកកាប់ព្រៃឈើដឹកយកលក់ទាំងឡានៗឡើងវាលព្រៃ? អ្នកជួញដូរគ្រឿងញៀន? អ្នកលក់ដីអោយបរទេស? មន្រ្តីពុករលួយ? ចម្លើយនោះគឺ “អ្នកដែលអាចលក់ជាតិខ្លួនបាន គឺពលរដ្ឋម្នាក់ៗក្នុងប្រទេសនោះ” ។ លក់តាមវិធីណា? គឺមួយសន្លឹករបស់ពួកគាត់ ដោះដូរនឹងសារ៉ុង ក្រម៉ា ប៊ីចេង លុយកា​​​​​​​​​​​​​​​​​​​​​​​​​ក់តិចតួច ជាថ្នូរនឹងសន្លឹកឆ្នោតទម្លាក់ចូលធុងអោយគេ។

ឃើញទេ? ពលរដ្ឋដែលគ្មានចេះតាមដា​​​​​​​​​​​​​​​​​​​​​​​​​​​​​ននយោបាយស្រុកទេស ពួកគាត់អាចលក់ជោគវាសនារបស់ខ្លួនទៅអោយគេបានយ៉ាងធម្មតា។ តើនរណាលក់ជាតិ? គឺពលរដ្ឋដែលរស់អត់ដែលតាមដាននយោបាយនោះហើយជាអ្នកលក់ជាតិខ្លួនឯង។ សន្លឹកឆ្នោត​​​​​​​​​​​​​​​​​​​​​​​មួយសន្លឹកនៃពលរដ្ឋដែលមានការយល់ដឹង ចេះតាមដាននយោបាយស្រុកទេសរបស់ខ្លួននៅក្នុងប្រទេសជឿលឿន គឺស្មើនឹងជាតិទាំងមូល សំខាន់ណាស់ ។ តែសន្លឹកឆ្នោតសម្រាប់ពលរដ្ឋដែលមិនដែលចេះខ្វាយខ្វល់នឹងនយោបាយប្រទេសរបស់ខ្លួន គឺស្មើនឹងក្រម៉ា សារ៉ុង ប៊ីចេង លុយកាក់តិចតួចប៉ុ​​​​​​​​​​​​​ណ្ណោះ។

សាកពិចារណាមើលចុះ! តើប្រទេសរបស់​​​​​​​​​​​​​​​​ពួកគាត់អន់ដល់ថ្នាក់ណា ដែលពួកគាត់អាចដោះដូរនឹងលុយកាក៉ របស់របរតិចតួចបាន?

លី ក្វាន់យូរ គាត់មើលយល់កន្លែងហ្នឹងទើបគាត់​​​​​​​​​​​​​​​​​​​​​​​​​បោះពាក្យមួយឃ្លានេះមក ថា “ពេលណាពលរដ្ឋចេះ គឺពលរដ្ឋតាមដាននយោបាយ មានការយល់ដឹងហើយ សន្លឹកឆ្នោតមួយសន្លឹក គឺស្មើនឹងប្រទេសជាតិរបស់គាត់ទាំងមូល ពួកគាត់មិនអាចទម្លាក់វាចូ​​​​​​​​​​​​​​​​​លក្នុងធុង ជាថ្នូរនឹងលុយកាក់របស់របរបានទេ គឺទម្លាក់ដោយទំនុកចិត្ត ទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ” ក្នុងទម្រង់បែបហ្នឹង ទើបគាត់អាចរើសបានអ្នកដឹកនាំល្អ និងមានសម្ពាធលើអ្នកកាន់ការងារស្រុកទេសបាន ពេលនោះហើយដែលកម្ពុជាចាប់ផ្តើមដើរលើផ្លូវត្រូវវិញ ហើយឈានទៅរកការរីកចម្រើនរហូតក្លាយ​​​​​​​​​ជា “នាគក្នុងតំបន់អាស៊ី” ៕

_Lee Kuan Yew
ប្រភព៖ Mossad Elli