អ្នកនាងធី សុវណ្ណថា ស្រក់ទឹកភ្នែក ពេលដែលសម្តេចតេជោ ហ៊ុន សែន ចូលមក Comment ថា … (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចមកហើយ អំពីរឿង កញ្ញាអេង ចរិយា ហៅយ៉ាយ៉ា ដែលបានអះអាងថាខ្លួនជាប្រពន្ធលួចលាក់របស់លោក ផែ សុវណ្ណារិទ្ធ ដែលបានយំឡាំប៉ា ចេញមុខនៅក្នុងថ្ងៃមង្គលការរបស់លោកនិងអ្នកនាង ធី សុវណ្ណថា ។

ក្រោយមកតារាសម្តែង យ៉ាយ៉ា បានចេញសុំទោសជាសាធារណៈ ហើយចំពោះលោកហេង ឡុង ក៏ដូចជាអ្នកនាងធី សុវណ្ណថា ហើយបានទទួលស្គាល់ថា រឿងរ៉ាវទាំងអស់នេះគឺថាខ្លួនជាអ្នករៀបចំឡើង ព្រោះតែមិនពេញចិត្តនឹងសកម្មភាបរបស់ អ្នកនាងធី សុវណ្ណថា ដែលផ្លាស់ប្តូរមិនអាច់ទទួលយកបាន ។ មុននេះបន្តិចអ្នកនាង ធី សុវណ្ណថា បាន Live និងបានសម្តែងនូវអារម្មណ៍ហួសចិត្តជាខ្លាំង ចំពោះលើកកញ្ញាចរិយា ដែលបានសុំទោសជាសារធារណៈមកកាន់ខ្លួន ដែលមូលហេតុហាក់មិនសមស្រប ។

ទោះបីយ៉ាងណាអ្នកនាងធី សុវណ្ណថា បានលើកឡើងនិងសម្រេចបន្តពាក្យបណ្តឹងលើកញ្ញា ចរិយា ចំណែកឯលោក ហេង ឡុង គឺទុកអោយមហាជនជាអ្នកវាយតម្លៃ ។ ប៉ុន្តែខណៈដែលអ្នកនាងធី សុវណ្ណថា កំពុងតែ Live ស្រាប់តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលមកខំមិនថា៖

«តាជូនពរចៅដែលបានរៀបការកន្លងមក​ តាយាយ​មិនបាន​ទៅចូលរួមដោយជាប់រវល់​ ចៅ​កំុខ្វល់ពេកពីសម្តី​អ្នក​ដទៃ»។ ចំពោះប្រសាសន៍ក៏ដូចជាការលើកឡើងពីសម្តេចតេជោ ហ៊ុន សែន រួចមកធ្វើអោយអ្នកនាង ធី សុវណ្ណថា មានអារម្មណ៍ក្តុកក្តួលជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖