wow! កញ្ញា សុខ ពិសី និយាយថា រាងស្វែលស្អាត គឺដោយសារតែ ហាត់ប្រាណ តាម … (មានរូបភាពច្រើន)

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ស្រស់ស្អាតប្រចាំផលិតកម្មសាន់ ដេ គឺកញ្ញា សុខពិសី កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ហើយអ្វីដែលធ្វើអោយប្រិយមិត្តក៏ដូចជាអ្នកគាំទ្ររបស់កញ្ញា ភ្ញាក់់ផ្អើលនោះគឺរាងដ៏ស្វែលស្រលូននិងគ្មានក្បាលពោះ ។

គួរបញ្ជាក់ថាកាលពីឆ្នាំមុន នាងបានឡើងទម្ងន់ស្រឺតៗ ប៉ុន្តែដល់ពេលនេះបានប្រែប្រួល ហើយការសម្រកទម្ងន់របស់កញ្ញា សុខ ពិសី នៅពេលនេះផងដែរ ធ្វើអោយនាងកាន់តែត្រូវប៉ាន់ ដោយបានក្តាប់ឱកាសថតស្ពតពាណិជ្ជកម្មធំៗជាច្រើន ។ មិនតែប៉ុន្នោះនៅថ្ងៃបុណ្យអុំទូកខាងមុខនេះ នាងចេញច្រៀងទាំង៣ថ្ងៃតែម្តង ។

កញ្ញា សុខ ពិសីបានអោយដឹងថា រាងស្វែលរបស់នាង គឺបានមកដោយសារតែនាងអនុវត្តជ្រើលយកការហាត់ប្រាណកីឡាយូហ្គា ដែលនាងបានសិក្សាតាមរយៈYoutube ហើយកញ្ញា បានបន្តទៀតថា នាងមិនបានប្រើផលិតផលសម្រកទម្ងន់ណាទេ ព្រោះតែខ្លាចប៉ះពាល់ដល់សុខភាព ៕