អុញនោះ! ពេលនេះ ពេជ្រ សូលីកា ប្តឹងកញ្ញា Fi YaTa និងកញ្ញា ប៊េនី យុាំង ក្រោយពីផ្ទុះរឿងហែកហួរគ្នាតាមបណ្តាញសង្គម … (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តបានដឹងរឿងដែលបានកក្រើកបណ្តាញសង្គម ដែល កញ្ញា Fi YaTa និងកញ្ញា ប៊េនី យុាំង បានLive ហើយវីដេអូដែលតារាស្រីទាំងពីរLive នោះមានអ្នកទស្សនារហូតដល់ ៨០k ។

ប៉ុន្តែថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះកញ្ញា Fi YaTa ត្រូវបាន នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា អញ្ជើញចូលខ្លួនមកបំភ្លឺពាក់ព័ន្ធករណីប្រើប្រាសបណ្តាញទំនាក់ទំនងសង្គម ។

នេះបើយោងតាមលិខិតអញ្ជើញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលលិខិតអញ្ជើញនេះធ្វើឡើង ក្រោយមានបណ្តឹងរបស់ឈ្មោះ គង់ ស្រីពេជ ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ក្នុងនោះ កញ្ញា Fi YaTa ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖