រឿងរ៉ាវមួយចំនួនដែលបានបង្ករការភ្ញាក់ផ្អើលពេញបណ្តាញសង្គមនោះគឺ គ្រប់យ៉ាងត្រូវបានដឹងថាវាជាការសម្តែងឡើងមកទេ។ ដោយជាក់ស្តែងកញ្ញាចរិយា ក៏បានចេញមុខធ្វើការបកស្រាយ និងសុំទោសជាសាធារណៈនូវរឿងមួយចំនួនទៅកាន់ អ្នកនាងធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ ដែលមិនបានគិតគូរដល់ព្រោះតែខុសមួយពេល ហើយក្លាយទៅជាមានរឿងបែបនេះ សង្ឃឹមនឹងមានការយល់យោគ។
ជាក់ស្តែងនៅលើគនណីរបស់លោកហេង ឡុងក៏បានសរសេរថា៖ ខ្ញុំអើយខ្ញុំ រវល់ដាច់បាយ ដាច់ទឹកមួយអាទិត្យហើយ កញ្ញាចរិយា ស្នេីសុំជួ យ អ្នកនាង ធី សុវណ្ណថា និងស្វាមី ដេីម្បីសុំទោសដោយផ្ទាល់ សុំក្តីមេត្តា និងសុំការអនុគ្រោះ។
ហើយគេក៏បានឃើញថាអ្នកនាងធី សុវណ្ណថា បានតបទៅវីញថា៖ ល្ងាចនេះ ខ្ញុំយល់ព្រមជួប នាង ចរិយា និងលោក ហេង ឡុង ខ្ញុំមានពាក្យចុងក្រោយ ចង់និយាយចំពោះមុខអ្នកទាំង២។ សូមទស្សនាវីដេអូនៃការជួបរបស់ពួកគេ៖