បេក្ខជន និងម្ចាស់ពាន X Factor បានជួបនាយ ពាក់មី ដោយចៃដន្យ និយាយឡើងផ្ទុះសំណើចពេញហាង… (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចមកហើយពីកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia កាលពីថ្មីៗនេះ បន្ទាប់ពីបេក្ខភាពទាំងអស់បានឆ្លងកាត់នៅវិញ្ញាសារពិបាកៗ នៅទីបំផុតនៅសល់តែ ៤ រូបមាន សំ សុវណ្ណារ៉ាក់, ចាន់ សុបញ្ញា, គង់ ចំរើន និងចាន់ កូម៉ែន ។

បេក្ខជន១រូបក្នុងចំណោម៤រូប គឺប្អូនប្រុស ចាន់ សុបញ្ញា ដែលជាអ្នកទទួលបានជ័យលាភី ។ អ្វីជាពិសេសមានការចូលរួមពីមហាកិត្តិយលពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានឧបត្ថម្ភនូវថវិកាចំនួន ៥ លានរៀល ដល់បេក្ខភាពទាំង ៤ ទៀតផង ។

ដោយឡែក នៅថ្ងៃនេះស្រាប់តែកំពូលតារាកំប្លែងគឺលោក ពាក់មី បានជួបបេក្ខជន នៃកម្មវិធី X Factor ៣ នាក់ ដោយចៃដន្យ គឺ សំ សុវណ្ណារ៉ាក់, ចាន់ កូម៉ែន ព្រមទាំងម្ចាស់ពានគឺ ចាន់ សុបញ្ញា ដោយលោកបានសំភាសន៍ និងនិយាយបែបកំប្លែងៗ ទៅកាន់បេក្ខជនទាំង ៣ ធ្វើឲ្យផ្ទុះសំណើចនៅកន្លែងញុាំបាយតែម្តង ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម