ចុម! ខឹងថៅកែកាស៊ីណូម៉ាកាវ មិនព្រមលែងប្រពន្ធដើម ស្រីស្នេហ៍ ទារប្រាក់មិនចេះតិចអីលោក …

នេះបើយោងតាមវេបសាយសៀងហៃអ៊ីស បានអោយដឹងពីការចែកផ្លូវគ្នារវាង អេលវិន ចូវ (Alvin Chau) អ្នកធុរកិច្ចកាស៊ីណូ អាយុ ៤៥ ឆ្នាំ ជាមួយនាង មេនឌី លីវ (Mandy Lieu) ។ នាង មេនឌី លីវ ជាតារាម៉ូដែលកូនកាត់ម៉ាឡេស៊ី-អាមេរិកាំង អាយុ ៣៤ ឆ្នាំ នាងបានសុំបញ្ចប់សម្ព័ន្ធមេត្រីរយៈពេល ៥ ឆ្នាំ ដោយមូលហេតុលោក អេលវិន ចូវ មិនតាំងចិត្តលែងប្រពន្ធឲ្យដាច់ស្រេច ។

ប៉ុន្តែតែលោកហ៊ានបង់ថ្លៃឲ្យនាង មេនឌី លីវ (ស្រីស្នេហ៍) ចំនួន ៣០០ លានដុល្លារ ។ លោក អេលវិន ចូវ មានកូនជាមួយភរិយាដើមម្នាក់ ឯនាង មេនឌី មាន ៣ នាក់ដែរ ។ នាង មេនឌី សម្រេចចិត្តសុំលែងជាមួយលោក អេលវិន ព្រោះគិតថា មិនលំបាកចិញ្ចឹមកូន ៣ នាក់ទេ ព្រោះបានទទួលប្រាក់ដ៏ក្រាស់ក្រែលប៉ុណ្នឹងទៅហើយ មានអីឲ្យបារម្ភ ៕

ប្រភព៖ មតិអ្នក