អុញនោះ! តួប្រុសនិយាយលាងខ្លួនល្អ ចំណែកឯតួស្រី សូមផ្តាំទៅតួប្រុស ពូកែប្រឌិតរឿង ជាកូនប្រុសធ្វើអុីចេះទទួលកំហុស… (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចមកហើយពីតារាសម្តែងស្រីប្រុស ដែលបានសម្តែង បទចម្រៀង សង្សារក៏ផិតមិត្តក៏ក្បត់ ដែលត្រូវបានមហាជនរិះគន់ជាច្រើន ហើយបើតាមការបកស្រាយជាមួយលោក អឹម ជីវ៉ា ដោយបានបកស្រាយថា វីដេអូដែលបែកធ្លាយនេះលោកមិនបានដឹងទេ ។

យោងតាមគណនីហ្វេសប៊ុករបស់តួស្រីបានបង្ហោះថា៖ «សូមផ្តាំទៅតួប្រុសកុំពូកែប្រ ឌិតរឿងពេកជាកូនប្រុសធ្វើអុីចេះទទួលកំហុសខ្លួនអែងផងច្បាស់អត់ថាខ្លួនអែងល្អ ពេលខ្ញុំផ្លាស់ខោអាវដើរមកមានចេតនាមិនល្អជាមួយខ្ញុំហើយខ្ញុំស្រែកឡើងផ្អើលនិយាយលាងខ្លួនបានល្អណាស់មើលទៅទាល់តែហៅទៅស្បថមុខព្រះអង្គ ដងកាលហើយ”។

បន្ទាប់មកកញ្ញា ក៏បានបន្តទៀតថា៖ «ខ្ញុំគ្មានពាក្យអ្វីក្រៅពីសុំទោស​ ប៉ា​ ម៉ាក់​ នឹងបងប្អូនទាំងអស់គ្នា​ ខ្ញុំសំដែងជ្រុលហួស​ ព្រោះតែស្រលាញ់សិល្បះ​ ទីបំផុតត្រូវខ្មាសគេ​ ដោយសាតែអាតួប្រុស​ សូមបងប្អូនទស្សនាវីដេអូនេះចុះ»៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូរបស់តួស្រីខាងក្រោម៖

វីដេអូខាងក្រោម