ហេតុផល ១៦ យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ ព្រោះតែ………

ជាធម្មតានៅតាមស្ថាប័ននីមួយៗ មិនថាស្ថាប័នរដ្ឋ រឺស្ថាប័នឯកជននោះទេ តែងតែជៀសមិនផុត ពីបុគ្គលិកដាក់ពាក្យសុំលាឈប់ពីការងារ ដោយគ្រាន់តែការសុំលាឈប់ទៀតសោធគឺមានមូលហេតុ ហេតុផលផ្សេងៗគ្នាតែប៉ុណ្ណោះ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ដូចនេះហើយបានយើងលើកយកពី ហេតុផល ១៦ យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ៖

 1. បុគ្គលិកត្រូវការលុយ
 2. កន្លែងការងារមិនបានផ្តល់ឱកាសសម្រាប់ផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញ
 3. ការងារទាប ឬខ្ពស់ជាងសមត្ថភាពរបស់បុគ្គលិក
 4. ខ្វះការសហការនៅក្នុងក្រុមហ៊ុន
 5. បុគ្គលិកមានអារម្មណ៍ថា ខ្លួនមិនត្រូវបានផ្តល់តម្លៃពីថ្នាក់លើ
 6. ធ្វើការបន្ថែមម៉ោងច្រើនហួសហេតុពេក
 7. បុគ្គលិកយល់មិនច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន
 8. ការប្រគល់ការងារឲ្យបុគ្គលិកច្រើនហួសប្រមាណ
 9. ធ្វើខ្លួនជាអ្នកដែលចេះគ្រប់សព្វ
 10. មិនខ្វល់អំពីជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក
 11. មិនមានការលើកទឹកចិត្តដល់បុគ្គលិកពេលដែលពួកគេសមនឹងទទួលបាន
 12. មិនបានផ្តល់ជាមតិស្ថាបនា និងបទពិសោធន៍ការងារដល់បុគ្គលិក
 13. ស្ថាប័នគិតថាមិនខ្វះទេបុគ្គលិក រើសចូលពេលណាក៏បាន
 14. មិនមានរចនាសម្ព័ន្ធការងារច្បាស់លាស់ សាំញាំ
 15. ថៅកែមិនចេះតែតាំងខ្លួនធ្វើចេះមិនឱ្យតម្លៃអ្នកមានសញ្ញាបត្រ
 16. ការសន្យាខ្យល់របស់អ្នកអ្នកគ្រប់គ្រង

ទីណាមានសម្ពាធខ្លាំង ទីនោះនឹងមានតែបុគ្គលិកធ្វើការដើម្បីលុយ និង ស្វែងរកឱកាសល្អដើម្បីចាកចេញ ។ បើបុគ្គលិកក្នុងស្ថាបនមួយសុំឈប់ច្រើន ទី១គេត្រូវមើល
ទម្រង់ការងារ និង ថ្នាក់ដឹកនាំ។ ធ្វើមនុស្សត្រូវចេះយល់ពីគ្នា និងគោរពគ្នា 🙏🙏

ប្រភព៖ បេះដូងបៃតង-Green Heart