កាន់តែក្តៅ! អ្នកនាងធី សុវណ្ណថា បានអោយដឹងថា ព្រឹកនេះ​ រកឃេីញកន្លែងលាក់ខ្លួនរបស់កញ្ញា យា ហើយអោយនាងចូលខ្លួនមក… (មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តបានដឹងរួចមកហើយពីរឿងរបស់អ្នកនាង ធី សុវណ្ណថា និងនារីម្នាក់ដែលអះអាងថាជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ ។ ហើយក្រោយពេលធ្វើសន្និសិទ្ធិកាសែត គឺបានចាប់ផ្តើមដោយមានការចូលរួមពីលោក ហេងឡុង លោកផែ សុវណ្ណរិទ្ធ អ្នកនាង ធី សុវណ្ណថា មេធាវី និងអ្នកសារព័ត៌មានជាច្រើនផងដែរ ។

អ្នកនាង ធី សុវណ្ណថា បានប្រកាសថាបើមាននរណារក កញ្ញា យ៉ា ឃើញអ្នកនាងនិងជូនលុយ ១មុឺនដុល្លា ។ ប៉ុន្តែនៅថ្ងៃទី ១១ ខែវិច្ជិកា ឆ្នាំ២០១៩ នេះអ្នកនាង ធី សុវណ្ណថា បានសរសេររៀបរាប់ថា៖ «ព្រឹកនេះ​ រកឃេីញហេីយ មានអ្នកផ្តល់ដំណឹងពីកន្លែងលាក់ខ្លួន​ នាងចរិយា​ ខ្ញុំទុកពេលឲ្យនាង​ត្រឹមល្ងាចនេះ​ ចេញមកជួបខ្ញុំ​… នាងត្រូវទទួលខុសត្រូវ​ លេីទង្វេីថោកទាបរបស់នាង»៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូ សន្និសិទ្ធិកាសែត ខាងក្រោម៖

វីដេអូខាងក្រោម