ពិតជាកក់ក្តៅណាស់! តារាចម្រៀង Kpop សញ្ជាតិថៃ Lisa ឈរឱបឪពុកនៅព្រលានយន្តហោះ ធ្វើអោយអ្នកគាំទ្រក្តុកក្តួល … (មានវីដេអូ)

ថៃ៖ តារាចម្រៀង Kpop និងជាសមាជិកក្រុម BLACKPINK សញ្ជាតិថៃ Lisa ដែលនាងបានសម្រាកពីការងារមកជួបជុំក្រុមគ្រួសា និងដើរលេងវិស្សមកាល នៅឯខេត្តភូកេតប្រទេសថៃ ។ ប៉ុន្តែនៅពេលដែលកំពុងតែ check-in រងចាំជើងយន្តហោះ ទៅកាន់ភូកេត ស្រាប់តែអ្នកគាំទ្របានប្រឃើញនូវរូបដ៏កក់ក្តៅមួយរវាង Lisa ជាមួយឪពុករបស់នាង ។

Lisa បានចូលទៅឱបលោក​ប៉ារបស់នាង យ៉ាងគួរអោយស្រាលាញ់ ចំណែកឯលោកប៉ាក៏ឱបនាងវិញ ដែលពោរពេញទៅដោយភាពកក់ក្តៅ ។ ជាការពិតណាស់បើទោះបីជាអ្នកទាំងពីរមិនមែនជាឪពុកកូនបង្កើតក៏ពិតមែន ប៉ុន្តែឪពុកម្នាក់នេះបានចិញ្ចឺមថ្នាក់ថ្នម Lisa តាំងពីតូចរហូតដល់ធំ និងបានផ្តល់ទាំងក្តីស្រលាញ់ រួមទាំងភាពកក់ក្តៅ ហើយនិងអ្វីៗគ្រប់យ៉ាងចំពោះ Lisa ដូចជាឪពុកបង្កើតដូច្នោះដែរ ។

ទង្វើរនេះបានធ្វើអោយប្រិយមិត្តអ្នកគាំទ្រ កាន់តែរំភើបនិងរំជួលចិត្ត ចំពោះទំនាក់ទំនងឪពុកកូនអ្នកទាំងពីរ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម