លោក Lee Minho កំពុងតែថតរឿងថ្មី ហើយមានរូបប៉ុន្មានសន្លឹក ធ្វើអោយអ្នកគាំទ្ររំភើបស្ទើរហោះ … (មានវីដេអូ)

កូរ៉េខាងត្បូង៖ ថ្មីៗនេះតារាសម្តែង Lee Minho បាននិងកំពុងតែថតរឿងថ្មី ដែលត្រៀមនិងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ ។ តាមប្រភពបានអោយដឹងថា រឿងថ្មីរបស់លោកមានចំណងជើងថា «The King: Eternal Monarch» ដែលកម្លោះសង្ហារូបនេះសម្តែងជាតួអង្គស្តេច ។

ប៉ុន្តែអ្វីដែលពិសេសគឺ រូបថតសកម្មភាពរបស់ លោក Lee Minho កំពុងតែធ្វើអោយអ្នកគាំទ្រឈ្លក់វង្វេងនិងសម្រស់របស់លោក ព្រោះថារូបរាងរបស់លោក ជាមួយសម្លៀកបំពាក់ស្តេចបែបនេះ ពិតជាសង្ហានិងសមមែនទែន ។

គួរបញ្ជាក់ថាលោក Lee Minho ទើបតែបញ្ចប់ការហ្វឹកហាត់ទាហានរយៈពេលជាង២ឆ្នាំ ហើយលោកមិនទាន់បានបង្ហាញមុខក្នុងរឿងភាគ ឬទូរទស្សន៍ណាមួយទេ ។ ដូច្នេះហើយទើបធ្វើអោយ អ្នកគាំទ្រនឹកការសម្តែងនិងចង់ឃើញការសម្តែងរឿងថ្មីរបស់លោក ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម