ហ្វេសប៊ុក៖ ប្រិយមិត្តបានដឹងរួចមកហើយពីរឿងរបស់អ្នកនាង ធី សុវណ្ណថា និងនារីម្នាក់បានទាក់ទងទៅលោកហេង ឡុង កាន់តែកក្រើកឡើង ។ ហើយល្ងាចនេះផងដែរ លោកហេង ឡុង និងនារីដែលបង្កបញ្ហា ឲ្យចេញមុខបកស្រាយនិងធ្វើសន្និសិទ្ធិដើម្បីរកខុសត្រូវព្រោះថាវា ប៉ះពាល់ដល់កិត្តិយលរបស់អ្នកនាង ធី សុវណ្ណថា ។ ជាជាក់ស្តែងអ្នកនាងធី សុវណ្ណថា ក៏បានបង្ហោះសារមួយថា៖
«យេីងទាំង២ ស្រលាញ់គ្នាដោយបេីកចំហជាង ៦ឆ្នាំហេីយ យេីងតស៊ូជំនះឧបសគ្គជាច្រេីន ទំរាំងបានចូលរោងការរយៈពេលជាង១ឆ្នាំ យេីងរៀបចំសង់ផ្ទះ ត្រៀមរៀបចំពិធីមង្គលការនៅកណ្តាលព្រៃ ដែលជាកន្លែងយេីងធ្លាប់សន្យា ចង់រស់នៅជាមួយគ្នាសាងគ្រួសារដ៏ស្ងប់ស្ងាត់ការទង្ទឹងរងចាំដ៏យូរ បានមកដល់ ថ្ងៃពិធីសេរីមង្គលរបស់យេីងខ្ញុំ បែជាលោក ហេង ឡុងផ្សាយរឿងមិនល្អអពមង្គល ធ្វេីឲ្យពិធីរៀបការយេីងខ្ញុំច្របូលច្របល់ មេបា ញាតិមិត្ត ភ្ញៀវប្រុសស្រីខ្សឹបខ្សៀវសួរដេញដោលតវ៉ាគ្នាពេលខ្ញុំ ដឹងរឿងភ្លាម
ខ្ញុំស្ទេីគាំខ្ញុំខំទប់អារម្មណ៍ ដេីម្បីដំណេីរការកម្មវិធីដល់ចប់ បបូមាត់ខ្ញុំខំញញឹម តែទទឹកភ្នែកហូរស្រក់ចុះមកយប់ថ្ងៃ៣១តុលា ខ្ញុំគេងយំទល់ភ្លឺ ថ្ងៃ១ វិច្ឆិការ ទៅតាមសួរដេញដោលកូនកំលោះទៀតបេីលោកចង់ផ្សាយ ម៉េចមិនផ្សាយ មុន រីក្រោយកម្មវិធី លោកផ្សាយចំថ្ងៃកម្មវិធី តេីលោកមានបំណងអ្វី? តេីតួរនាទីលោក តំរូវឲ្យលោកផ្សាយរឿងអពមង្គលថ្ងៃរៀបការរបស់គេ រឺ? តេីលោកចង់ឲ្យគ្រួសារ ប្តីប្រពន្ធខ្ញុំបែកបាក់គ្នារឺ? តេីលោកធ្លាប់ស្គាល់ រសជាតិបែកបាក់គ្រួសារទេ?
ពេលនេះ ខ្ញុំមានភស្តុតាងយ៉ាងច្បាស់ បញ្ជាក់ថានាងចរិយា កាត់តរូបថត ប្រឌិតភស្តុតាងក្លែងក្លាយ តេីលោកត្រូវទទួលខុសត្រូវបែបណា? អ្នកខ្លះថា ខ្ញុំសំដែង សូមអស់លោកពិចារណា សូមលោកយកពិធីមង្គលការ រឺពិធីបុណ្យសពក្នុងគ្រួសារលោក យកទៅសំដែងចុះ… រឿងនេះ អាក្រក់ណាស់ និងថោកទាបបំផុតខ្ញុំមិនអាចអនុគ្រោះ មិនអាចអធ្យាស្រ័យបានទេនាងចរិយា លោកហេងឡុង ត្រូវតែទទួលខុសត្រូវជួបគ្នាទាំងអស់គ្នា ម៉ោង៦ ល្ងាចនេះ៕