តោះមកដឹង និងស្វែងយល់អំពីប្រវត្តិនិងលក្ខណៈផ្សេងៗរបស់ អំពូលហ្វ្លូរើសេន Fluorescent Lamp…

អំពូលហ្វ្លូរើសេន Fluorescent Lamp គឺជាប្រភេទអំពូលបំលែងឧស្ម័ន ចំហាយបារត ដែលមានសម្ពាធទាបដោយប្រើហ្វ្លូរើសេនបង្កើតជាពន្លឺភ្លើងដែលអាចមើលឃើញបាន។ អំពូលហ្វ្លូរើសេន គឺជាអ្នកបំលែងថាមពលអគ្គិសនីដ៏មានប្រសិទ្ធិភាពឱ្យក្លាយទៅជាពន្លឺដែលអាចមើលឃើញជាពន្លឺមានប្រយោជន៏។

ជាការពិត Fluorescent និងសារធាតុផ្សេងៗទៀតសម្រាប់បង្កើតអំពូល ឬរបស់ផ្សេងទៀត​ គឺមាននៅលើភពផែនដីមួយនេះតាំងពីយូរណាស់មកហើយមុនពេលដែលមនុស្សអាចសិក្សារកត់ចំណាំថាពួកវាអាចប្រើឱ្យមានប្រយោជន៏បាន។

នៅចន្លោះសតវត្សទី ១៩ គេបានរកឃើញថាមានពន្លឺចែងចាំងចេញពីកញ្ខក់ដោយមានចរន្តឆ្លងកាត់ផងដែរ។ លោក ជញ ស្តូក បានលើកយកមកពន្យល់បង្ហាញដំបូងគេក្នុងឆ្នាំ ១៨៥២ នៃសកលវិទ្យាល័យខេមប្រីឌ ដោយបានឱ្យឈ្មោះថា បាតុភូត Fluorescent។ មីឈែល ហ្វារាឌី និង ជែម ខ្លើក ម៉ាកវើល បានធ្វើការបកស្រាយដោយពឹកផ្អែកទៅលើទំនោរនៃធម្មជាតិរបស់អគ្គិសនី និងបាតុភូតនៃពន្លឺ។

លុះដល់ឆ្នាំ ១៩០១ ត្រូវបានគេចុះជាកម្មសិទ្ធិបញ្ញា ដោយលោក​ ផែតធើ កពើ ហេវីត ដែលបានបង្កើត អំពូលហ្វ្លូរើសេន ជំនាន់ថ្មី ហើយវាគឺជាអំពូលដែលប្រើចំហាយបារត។

រហូតមកដល់បច្ចុប្បន្ននេះ Fluorescent Lamp ត្រូវបានគេប្តូរ និងច្នៃជារូបរាងផ្សេងៗដើម្បីតម្រូវតាមការប្រើប្រាស់ទូទៅ។​ សូមទស្សនារូបភាព៖