គួរអោយអាណិតណាស់! យុវតីវ័យ ១៧ ឆ្នាំម្នាក់ ដេកលក់ ៤៨ ថ្ងៃ ពេលភ្ញាក់ឡើង អ្វីៗនាងចងចាំមិនបានអ្វីសោះ…

បរទេស៖ កាសែតបរទេសបានរាយការណ៍ថា (Sharik Tovar) យុវតីអាយុ ១៧ ឆ្នាំជនជាតិកូឡុំប៊ី ម្នាក់ នាងមានជំងឺម្យ៉ាង បណ្តាលឲ្យនាងដេកលក់ ៤៨ ថ្ងៃ នៅពេលភ្ញាក់ឡើង អ្វីៗនាងចងចាំមិនបានអ្វីសោះ ។ យុវតីនោះមានឈ្មោះថូវ៉ារ មានជំងឺហៅថា Kleine-Levin Syndrome ជាជំងឺប្លែកមិនសូវដែលជួប ដែលធ្វើឲ្យអ្នកជំងឺមានអាការខុសពីប្រក្រតី គឺដេកលក់ និងមានប្រតិកម្មខុសពីសភាពដើម ។

ជំងឺមួយនេះកើតមានឡើងតែ ១ នាក់ក្នុង ១ លាននាក់ ក្នុងពេលចាប់ផ្តើមមានអាការៈនៃជំងឺនេះ តែងកើតឡើងលើវ័យជំទង់​ អ្នកជំងឺចង់តែដេក និងដេកលក់យូរថ្ងៃណាស់ ។ តាមប្រភព British Mirror ជួបថា នៅក្នុងពិភពលោកមានប្រមាណ ៤០ នាក់ប៉ុណ្ណោះ ប៉ុន្តែខាងវេជ្ជសាស្ត្រនៅមិនអាចដឹងពីមូលហេតុនៃជំងឺនេះទេ ដឹងត្រឹមតែកើតពីមេរោកម្យ៉ាងប៉ុនណោះ ។

ម្តាយរបស់ ថូវ៉ារ ឈ្មោះ ម៉ាលីនី ថូវ៉ារ (Marleny Tovar) និយាយប្រាប់ថា ខណៈដែលកូនស្រីដេកលក់ គាត់ គាត់ត្រូវបញ្ចុកអាហារតាមទុយោ រៀងរាល់ ២ ម៉ោងម្តង និង ត្រូវប្រែខ្លួនឲ្យកូន តែគាត់ត្រូវឈប់ធ្វើការមកមើលថែកូន ៕

ប្រភព៖ www.liekr.com