គំរោងវិនិយោគរមណីយដ្ឋាន និងផ្សារបណ្តែតទឹកលើកដំបូងនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះហើយ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
លោកសាស្រ្តាចារ្យទួស សាភឿនសហភាគហ៊ុនិកនៃបុរីអង្គរលែនដ៏ម៉ាក ដែលបាននាំក្រុមហ៊ុនថៃធំៗចំនួន៣ មកវិនិយោគនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ មេសានេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរត់ការច្បាប់ ដើម្បីសាងសង់គំរោងនេះដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ប្រសិនជាអ្វីៗដំណើរការបានតាមការគ្រោងទុក។លោកបន្តថា គំរោងរមណីយដ្ឋាន និងផ្សារបណ្តែតទឹកលើកដំបូងនៅកម្ពុជានេះ ស្ថិតនៅលើផ្ទៃដី៥០ហិកតា។
លោកសាស្រ្តាចារ្យទួស សាភឿនសហភាគហ៊ុនិកនៃបុរីអង្គរលែនដ៏ម៉ាក ដែលបាននាំក្រុមហ៊ុនថៃធំៗចំនួន៣ មកវិនិយោគនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ មេសានេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរត់ការច្បាប់ ដើម្បីសាងសង់គំរោងនេះដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ប្រសិនជាអ្វីៗដំណើរការបានតាមការគ្រោងទុក។លោកបន្តថា គំរោងរមណីយដ្ឋាន និងផ្សារបណ្តែតទឹកលើកដំបូងនៅកម្ពុជានេះ ស្ថិតនៅលើផ្ទៃដី៥០ហិកតា។
លោកបន្តថា “គំរោងនេះគ្រោងបោះទុនវិនិយោគ២០០លានដុល្លារអាមេរិក ដែលជាគំរោងសម្បនិម្មិតធំមួយនិងជាគំរោងលើកដំបូងនៅកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប”។ លោកបន្តថា “គំរោងនេះនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិស្នាក់នៅ និងកំសាន្តក្នុងខេត្តសៀមរាបកាន់តែយូរថែមទៀត”។
ក្រុមហ៊ុនថៃទាំងបីដែលបានចុះកិច្ចព្រមព្រៀងសហការវិនិយោគគំរោងនេះ រួមមាន ក្រុមហ៊ុន Sin Corp ក្រុមហ៊ុន Chang Siem Corporation និងក្រុមហ៊ុនTPI ដែលជាក្រុមហ៊ុនផលិតស៊ីម៉ត៍ខនគ្រីតធំជាងគេនៅប្រទេសថៃ។
លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា គំរោងនេះមានភាពចម្រុះ ដោយមានលំនៅដ្ឋានបែបលំហែរកាយ ភោជនីយដ្ឋាន ផ្សារបណ្តែតទឹកដែលនឹងសាងសង់លើផ្ទៃដ៥០ហិកតា ហើយវានឹងជាផ្សារបណ្តែតទឹកធំជាងគេនៅកម្ពុជា និងសួនសប្បនិម្មិតស្ថិតនៅលើផ្ទៃដី២០ហិកតា ដែលសួន នេះនឹងមានសត្វចម្រុះ ដែលផុតពូជពីពិភពលោកនេះ។
លោកសាស្រ្តាចារ្យបានបន្តថា “ក្រុមហ៊ុនរបស់យើងនឹងចុះ MOU ជាមួយក្រុមហ៊ុន ទាំងនោះនៅថ្ងៃទី២០កម្ភៈនេះ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍គំរោងនេះ ដែលវាជាគំរោងទី១ នៅក្នុងខេត្តសៀមរាប”។
ជាមួយនេះក្រុមហ៊ុនខាងលើនឹងរៀបចំស្ថានីយ៍ ផលិតថាមពលអគ្គិសនីដោយប្រើ ប្រាស់ផ្ទាំងសូឡា លើផ្ទៃដីទំហំ ៧០ហិកតា ដែលអាចផ្គត់ផ្គង់ថាមពលនៅទូទាំងខេត្តសៀមរាប។ គម្រោងនេះទទួលបានការអនុម័តយល់ព្រមពីរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជារួចហើយ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានមានប្រសាសន៍ថា ការពិតខេត្តសៀមរាបពិតជាមានសក្តានុពលវិនិយោគ ប៉ុន្តែកន្លងមកអ្វីដែលយើងបានបង្ហាញ និងទាក់ទាញភ្ញៀវទេសចរណ៍របស់យើង មានត្រឹមសំណង់ប្រាសាទប៉ុណ្ណោះ ហេតុនេះប្រសិនជាមានការវិនិយោគ លើរមណីយដ្ឋានកែច្នៃបែបនេះ និងធ្វើឲ្យបានកាន់តែច្រើន វាពិតជាមានប្រយោជន៍ណាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យស្នាក់នៅបានយូរនៅខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
លោកបន្តថា “ការវិនិយោគលើរមណីយដ្ឋានកែច្នៃកាន់តែច្រើនកាន់តែល្អ តែត្រូវធ្វើឲ្យមានស្តង់ដា និងទាក់ទាញ ព្រោះបើយើងធ្វើបានល្អ វានឹងក្លាយជាផលិតផលទេសចរ ណ៍ថ្មី ដែលអាចទាក់ទាញភ្ញៀវស្នាក់នៅកាន់តែយូរ និងចំណាយប្រាក់ច្រើននៅកម្ពុជា”៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ pressnews.today