ហ្វេសប៊ុក៖ ថ្មីៗនេះវីដេអូមួយកំពុងតែត្រូវបានមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនរិះគន់យ៉ាងចាស់ដៃ ព្រោះតែវីដេអូនោះបង្ហាញពីបុរស២នាក់ វាយទៅលើបុរសម្នាក់ទៀត ដោយគ្រាប់តែជិះម៉ូតូប៉ះគ្នាបន្តិចបន្តូចសោះ ។
បើយោងតាមរយៈវីដេអូនោះ បុរសនោះបានលើកដៃសំពះសុំទោស ទៅកាន់បុរស២នាក់ទៀត តែបុរស២នាក់នោះនៅតែលើកដៃវាយ ។ ភ្លាមៗនោះផងដែរមហាជននៅក្បែរនោះបានស្រែកថា អោយហៅប៉ូលិស ព្រោះតែឃើញទង្វើ ដែលមិនចេះអត់ឱនគ្នា ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅកំបូល (នេះជាព័ត៌មានបឋម) ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ដែលបុរស២នាក់នោះ បានវាយទៅបុរសម្នាក់ទៀត នៅខាងក្រោម៖
វីដេអូខាងក្រោម