គួរអោយអាណិតណាសល់! ស្ត្រីម្នាក់ជួយសង្គ្រោះជិតបានហើយ ស្រាប់តែរបូតធ្លាក់ពី ឧទ្ធម្ភាគចក្រចុះមកវិញ (មានវីដេអូស្តែងៗ)

ប្រិយមិត្តបានដឹងរួចមកហើយថានៅពេលថ្មីៗនេះ ប្រទេសជប៉ុនបានទទួលរងគ្រោះពីព្យុះ (Typhoon Ha gibis) ដែលបានបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើន ។ ហើយប្រជាជនមួយចំនួនបានរងរបួស និងខ្លះទៀតបានបាត់បង់ជីវិត និងមួយចំនួនទៀតត្រូវបានជម្លៀសខ្លួនទៅកន្លែងដែលមានសុវត្ថិភាព ។

ក្នុងនោះផងដែលនៅក្នុងទីក្រុង Iwaki ប្រទេសជប៉ុន មានករណីស្រ្តីវ័យ៧៧ ឆ្នាំម្នាក់ បានស្លាប់ដោយធ្លាក់ពីលើឧទ្ធម្ភាគចក្រ ដែលមានកម្ពស់៤០ ម៉ែត្រ ។ តាមប្រភពបានអោយដឹងថា ក្រុមសង្រ្គោះព្យាយាមជួយសង្គ្រោះគាត់ ដែលបានបានជាប់គាំងដោយសារទឹកជំនន់ ទៅកាន់កន្លែងដែលមានសុវត្ថិភាព ដោយធ្វើដំណើរតាមរយៈឧទ្ធម្ភាគចក្រ ។

នៅពេលដល់ចំនុចកើតហេតុ ពួកគេប្រទះឃើញស្ត្រីម្នាក់ ក៏បានទម្លាក់ខ្សែពួរដើម្បីទាញគាត់ឡើងមកលើ ប៉ុន្តែលុះពេលឡើងជិតដល់ ស្រាប់តែស្ត្រីនោះរបូតខ្លួនចេញពីខ្សែពួរ ធ្លាក់ចូលទៅក្នុងទឹកបាត់ទៅ ។ ក្រោយពេលកើតហេតុរួចមក ស្ត្រីនោះបានបាត់បង់ជីវិតពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖