នាពិធីបុណ្យអុំទូកខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងជំងឺអេងឺអេដស៍ (NAA) គ្រោងចែកស្រោមអនាម័យជាង៥សែន ដល់ប្រជាពលរដ្ឋ…

ភ្នំពេញ៖ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងជំងឺអេងឺអេដស៍ (NAA) នឹងបង្កើតយុទ្ធនា ការប្រយុទ្ធ ប្រឆាំងនឹង ជំងឺអេដស៍ដោយ រៀបចំឲ្យ ក្រុមការងារខ្លួនដើរចែក ស្រោមអនាម័យ ចំនួន ជាង៥ សែនដល់ពលរដ្ឋ នា ពិធី បុណ្យអុំទូក នៅ ថ្ងៃទី ១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ។

លោក ហ៊ោ ប៉ុន ឡេង អនុប្រធាន អាជ្ញអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឲ្យដឹងថាយុទ្ធនាការចែកស្រោមអនាម័យនេះ ធ្វើឡើងដើម្បីឲ្យពលរដ្ឋលរដ្ឋចេះការពារខ្លួន កុំ ឲ្យ ឆ្លង ជំងឺអេដស៍ ទន្ទឹមនិងនេះអាជ្ញាធរ ក៏បាន ត្រៀម ការធ្វើ តេស្ត ឈាម សម្រាប់ ពលរដ្ឋ ទូទៅជា ពិសេសសម្រាប់កីឡាករអុំទូក ដើម្បី ស្វែងរក មេរោគ អេដស៍ ដោយ ឥតគិតថ្លៃ ។

ក្នុង យុទ្ធនាការនោះអាជ្ញាធរនឹងដើរចែកខិត្តប័ណ្ណដល់អ្នកដែលមកកម្សាន្តលេងនៅថ្ងៃប្រារព្ធបុណ្យអុំទូករួមទាំង ដាក់បដានិងពាក្យស្លោកភ្ជាប់នឹងសារអប់រំ ពី ផលប៉ះពាល់ នៃជំងឺអេដស៍ នៅតាមដងផ្លូវផងដែរ ។ គូសបញ្ជាក់ថា បើតាមរបាយការណ៍ស្តីពីការរួមចំណែកនៃវិស័យឯកជនក្នុងបញ្ហាសុខភាពនិងការឆ្លើយតប ជំងឺអេដស៍បានបង្ហាញថាគិតត្រឹម ខែឧសភា ឆ្នាំ ២០១៩ នេះកម្ពុ ជាមានពលរដ្ឋជាង ៧ ម៉ឺន ៣ ពាន់ នាក់កំពុងរស់នៅជាមួយនឹងជំងឺអេដស៍ដែលនៅក្នុងនោះ មាន ១ ម៉ឺននាក់មិនទាន់ ទទួលបានសេវាការព្យាបាលនិងថែទាំជំងឺអេដស៍នៅឡើយ ទេ ៕