ស្អាតណាស់!​ ​តារាសម្តែងស្រី សុីន យូប៊ីន តែងខ្លួនកាលីបហុឺហារ នៅលើទឹកដីប្រទេសបារាំង … (មានរូបភាពច្រើន)

បារាំង៖ ប្រិយបានស្គាល់និងដឹងរួចមកហើយ ពីសម្រស់និងសមត្ថភាពសម្តែងរបស់តារាស្រីដ៏ស្រស់ស្អាតគឺ កញ្ញា សុីន យូប៊ីន ដែលអាចចាត់ទុកជាតារាសម្តែងស្រី ដែលមានហ្វេន និងមានប្រជាប្រិយភាពយ៉ាងខ្លាំង ។

កញ្ញា ត្រូវបានគេចាត់ទុកជាតារាស្រីដែលចូលចិត្តនិងនិយមតែងខ្លួនកាលីប ហុឺហារ ទាន់សម័យ ជាពិសេសគឺ របស់របរប្រើប្រាស់ ដូចជាកាបូប ស្បែកជើង សម្លៀកបំពាក់ ជាដើម គឺសុទ្ធតែម៉ាកល្បីៗ ។ ហើយនៅពេលថ្មីៗនេះកញ្ញា សុីន យូប៊ីន កំពុងធ្វើដំណើរកម្សាន្តនៅទីក្រុងបារីស ឯប្រទេសបារាំង ។

ខណៈដែលនៅឯប្រទេសបារាំង កញ្ញា សុីន យូប៊ីន បានធ្វើការបង្ហោះរូបភាពដើរលេង និងភាពហុឺហា យ៉ាងសប្បាយចិត្ត មិនតែប៉ុណ្ណោះ គេសង្កេតឃើញថារូបថ្មីដែលកញ្ញាបានបង្ហោះនៅលើបណ្តាញសង្គម ដោយឃើញដើរកាន់របស់របរប្រ៊េនៗ ពេញៗដៃទាំងសងខាង ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖