អុញនោះ! ថ្ងៃចូលរោង ស្រាប់តែមាន នារីម្នាក់ស្រែកយំប្រាប់លោក ហេងឡុង ថា នាងគឺជាប្រពន្ធរបស់កូនកំលោះ… (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថា ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះគឺជាថ្ងៃចូលរោងការរបស់ លោក ផែ សុវណ្ណារិទ្ធ និងកញ្ញា ធី សុវណ្ណថា នៅឯទីដីខេត្តកោះកុង ។ ប៉ុន្តែកាលពីម្សិលមិញនេះ ស្រាប់តែហ្វេសប៊ុកលោក ហេង ឡុង បានទម្លាយនូវសម្លេងនារីម្នាក់ ដែលនាងបានអះអាងថា ជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ និងការសរសេររៀបរាប់ថា៖

«អ្នកសិល្បៈម្នាក់បានអះអាងថា ខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាជិត១០ឆ្នាំមកហើយ បានទូរសព្ទមកប្តឹងខ្ញុំឲ្យជួយរកយុត្តិធម៌ជូន តើរឿងពិតយ៉ាងណាសូមបងប្អូនមើលវីដេអូខាងក្រោមទាំងអស់គ្នា»។ បើប្រិយមិត្តចង់ជ្រាបច្បាស់សូមស្តាប់សម្លេងខាងក្រោម៖

សម្លេងខាងក្រោម