មិនសរសើរមិនបាន! ឯកឧត្ដម​ គួច​ ចំរើន ចុះទៅជួយអន្ដរាគមន៍ដល់កន្លែងមានអគ្គិភ័យភ្លាមៗ … (មានវីដេអូ)

ក្រុងព្រះសីហនុ៖ នៅវេលាម៉ោង ៩ និង​៣០នាទី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩ នេះមានករណីឆេះតូបលក់ដូរនៅម្តុំខាងក្រោយផ្សារលើក្រុងព្រះសីហនុ ។ តាមប្រភពព័ត៌មានបានអោយដឹងថា ក្រោយកើតហេតុមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ដែលកំពុងតែធ្វើប្រតិបត្តិការជួយប្រជាពលរដ្ឋ និងដោយស្រាយពីបង្ហាផ្សេងៗ ។

ប្រភពដដែលបានអោយដឹងទៀតថា តូបជាច្រើនបានឆេះខ្ចិច នៅប៉ែកខាងក្រោយផ្សារ ហេតុការឆេះផ្សារនេះគេមិនទាន់ដឹងពីមូលហេតុ អ្វីនៅឡើយទេ ។ ក្រោយពីទទួលបានព័ត៌មាន ពីករណីអគ្គិភ័យ ឆេះនេះ នៅសង្កាត់១ ក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអញ្ជើញចុះទៅជួយអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ (ព័ត៌មានបឋម)

វីដេអូខាងក្រោម