សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ នេះមានករណីបាក់ស្រុតផ្លូវថ្នល់គឺដោយសារតែធរណីស្រូប ក្នុងពេលដែលមនុស្សជាច្រើនកំពុងតែធ្វើចរាចរណ៍កកកុញ ហេតុការណ៍ដ៏កម្រមួយនេះបានកើតឡើងនៅឯ ទីក្រុងហ្វីតបឺក រដ្ឋផេន សុិលវេនៀ សហរដ្ឋអាមេរិក ។
នេះបើយោងតាមសេចក្តីរាយការណ៍របស់ Daily mail ចុះនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ហេតុការណ៍នេះផងដែរបណ្តាលឲ្យរថយន្តក្រុងមួយគ្រឿងធ្លាក់ចូលពាក់កណ្តាលតួរថយន្ត និងមនុស្ស ២ នាក់ជាប់នៅក្នុងនោះ ហើយមានរថយន្តតូចមួយទៀត ដែលនៅពីក្រោយរថយន្តក្រុងដែលធ្លាក់នោះ បានធ្លាក់កង់ខាងមុខ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូខាងក្រោម៖