អោយតែមានចិត្តចង់រៀន អាយុប៉ុន្មានក៏នៅរៀនបាន! សកម្មភាពលោកពូ អ្នកមីងជាច្រើនអ្នក កំពុងរៀនសរសេរអក្សរខ្លះៗ ដើម្បី…

ចំនេះដឹង ការរៀនសូត្រគ្មានដែនកំណត់ទេ ការរៀនសូត្រក៏មិនចេះចប់ឡើយ ប្រសិនបើជាអ្នកនៅមានចិត្តក្នុងការសិក្សា ចង់ចេះ ចង់ដឹងបន្ថែមទៀត ។ ពិតណាស់ការរៀនសូត្រ មិនដែលថាអត់ប្រយោជន៏ឡើយ ហើយជាពិសេសសម័យបច្ចេកវិទ្យាជឿនលឿននេះ បើអ្នកគ្មាន​ចំណេះ ឫមិនចេះអក្សរប្រៀបដូចអ្នក ជាម​​នុស្សខ្វាក់ភ្នែក ដែលអាចមើលដឹងពិភពលោកនេះអ៊ីចឹង ។ យើងក្រឡេកមកមើល រូបភាពជាច្រើនសន្លឹកខាងក្រោមនេះវិញ បង្ហាញពីការរៀនសូត្ររបស់ បងៗ មីងៗ ពូៗ ជាច្រើននាក់ ដែលមានចិត្តចង់រៀនសូត្រអក្សរខ្មែរយើង ពីព្រោះតែពួកគាត់មិនចេះអក្សរឡើយ ។

បើយោងតាម​គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phalla Pel បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា​ «សកម្មភាពថ្នាក់អនក្ខរកម្មនៅភូមិអូរសោម ឃុំរកាត ស្រុកភ្នំក្រ​វាញ ខេត្តពោធិ៍សាត់» ។ បើតាមប្រភពព័ត៌មាន ការរៀនសូត្ររបស់ពួកគាត់គឺ ដើម្បីចេះសរសេរ អានអសក្សរខ្មែរ និងចេះគិតលេខផងដែរ ដើម្បីងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ៕ សូមមើលរូបភាពខាងក្រោម៖