ល្មមភ្ញាក់ខ្លួនហើយលោកប្អូនៗ! កុមារជនជាតិជប៉ុនខិតខំរៀនរាំរបាំគោះត្រឡោកខ្មែរ ខណៈក្មេងជំទង់ៗខ្មែរយើងភាគច្រើន កំពុងតែស្រវឹងជាមួយបទនឹងការរាំបែកស្លុយទៅវិញ … (មានវីដេអូ)

ថ្មីៗនេះមានវីដេអូមួយត្រូវបានចែករំលែកជាច្រើនដងច្រើនសារនៅលើបណ្តាញសង្គម ដែលបង្ហាញពីទិដ្ឋភាពក្មេងៗជនជាតិជប៉ុន ខិតខំរៀនរាំរបាំគោះត្រឡោកយ៉ាងល្អ ។ ផ្ទុយពីកូនខ្មែរយើងមួយចំនួនពុំចូលចិត្ត និងចាប់អារម្មណ៍ទៅលើវប្បធម៌របស់ខ្លួនទេ មានកូនខ្មែរតិចណាស់កំពុងតែខិតខំថែរក្សា ព្រោះបារម្ភខ្លាចបាត់បង់ ។

ខណៈក្មេងៗវ័យជំទង់ៗសម័យនេះ បាននិងកំពុងតែភ្លើតភ្លើនតាមគ្នា ហើយមិនបានខ្វល់ខ្វាយ និងថែមទាំងជាន់ពន្លិចតម្លៃវប្បធម៌របស់ខ្លួនដែលមានតាំងពីយូរលង់ណាស់មកហើយ ។ បើជាចូលចិត្តរាំរែកបែបពាលាអាវាសែ (បែកស្លុយ) ដែលកំពុងមានច្រើននៅលើបណ្តាញសង្គម បច្ចុប្បន្ន ជាពិសេស Tik Tok ៕ សូមទស្សនាវីដេអូក្មេងៗជនជាតិជប៉ុន រាំរបាំគោះត្រឡោក ខាងក្រោម៖

វីដេអូខាងក្រោម

វីដេអូបែកស្លុយ