នុញនោះ! លើកនេះអ្នកនាង ចន ច័ន្ទលក្ខិណា ទ្រាំមិនបាន ក៏ប្រតិកម្មទៅលើថៅកែលាឡន ក្រោយពីបានឃើញសារមួយថា…

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងរួចមកហើយ iPhone 11 Pro ទើបតែចេញហើយក៏មានបងប្អូនខ្មែរ និងតារាប្រុសស្រីជាច្រើនបានទិញប្រើផងដែរ ។ ប៉ុន្តែមុននេះបន្តិច អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រតិកម្មចំពោះថៅកែហាង សាឡនម្នាក់ សុំមិនបញ្ចេញឈ្មោះដែលបាន ប្រើពាក្យពេជ្រមើលងាយអ្នកសិល្បៈដទៃទៀត ដែលពួកគេបានទិញ iPhone 11 Pro ប្រើហើយបង្ហោះក្នុងសង្គម ។

ដោយម្ចាស់សាឡនម្នាក់នោះបាន សរសេរថា៖ «ចាំបាច់អីតារា? អញក៏មានលុយទិញប្រើដែរ!!!» ជាក់ស្តែអ្នកនាង បានបោះសម្តីទៅវិញថា៖ «ស្តាយដែលលើកមុនខំការពាររឿងអួត រឿងសម្ញែងខុសក្បួន ដឹងអញ្ចឹងសែរបំផុសរឿងការរិះគន់វាយប្រហារលើកមុនរបស់មហាជនមួយចំនួនដែរហើយ ទើបនិងដឹងថាជាមនុស្សកំពូលទើសអ្នកសិល្បៈ អញ្ចឹងដល់ពេលធ្វើជាកុកអត់ភ្លេចជុងហើយ ចាំទល់ភ្នែកមើលអោយគ្រប់សកម្មភាព ខ្ញុំធ្វើជាអ្នកចាំទើសម្តង» ។

អ្នកនាងក៏បានបន្ថែមទៀតថា៖ «សម្តីដ៏ថ្លៃថ្នូររបស់ថៅកែហាង សាឡនដ៏កំពូលល្បីប្រចាំប្រទេសរឿងអួត និង សម្ញែងថាខ្លួនជាអ្នកមាន ប្រើសុទ្ធតែពាក្យអញ អ្នកមានគេនិយាយអញ្ចឹងគ្នាខំសែរនិយាយប្រាប់គេខ្លាចគេមិនដឹងបានថាប្រើមុនតារា»៕