បាត់រថយន្ត បើសិនបងប្អូនបានឃើញរូបឡានដែលមានផ្លាកលេខដូចខាងក្រោម ខ្ញុំបាទនឹងជូនសាគុណ10000$ នឹង…

ហ្វេសប៊ុក៖ ថ្មីនេះមានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលទាក់ទងនិងករណីបាត់រថយន្តស៊េរីទំនើប ម៉ាក Lexus RX300 ស៊េរីឆ្នាំ 2019 ដែលពាក់ស្លាកលេខ ភ្នំពេញ 2BG-4959 ហើយត្រូវបានចោរលួចយកទៅ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នំា២០១៩ វេលាម៉ោង៤ ទៀបភ្លឺ នេះបើយោងតាមកាមេរ៉ាសុវត្ថិភាព ដែលពួកវាបានធ្វើសកម្មភាពលួចរថយន្ត ដែចតចោលនៅមុខផ្ទះ ។

ក្រោយមកម្ចាស់រថយន្តដែលមានគណនីហ្វេសប៊ុកឈ្មោះថា Paknu Mx Paknu Mx បានបង្ហោះថា៖ «បើសិនបងប្អូនបានឃើញរូបឡានដែលមានផ្លាកលេខដូចខាងក្រោម ខ្ញុំបាទនឹងជូនសុគុណ10000$ នឹងសូមអរគុណដល់បងប្អូនអុំពូមីងដែលបានជួយសែ និង សមត្ថកិច្ចទាំង24ខេត្ដក្រុងដែលបានជួយអន្ដរាគមន៍ និង ខ្នាស់ខ្នែងយាមនិងល្បាតដោយចិត្ដទុកដាក់។ សូមទំនាក់ទំនងមកខ្ញុំបាទ 089990555 095990555 016990555 086990555»៕ មានវីដេអូខាងក្រោម

វីដេអូខាងក្រោម៖