សូមសរសើរសន្ដានចិត្តដ៏ល្អរបស់ក្មេងប្រុសម្នាក់នេះណាស់ អរគុណណាស់អូនដែលជួយបើកផ្លូវអោយបងតាំងពី… (មានវីដេអូស្តែងៗ)

ភ្នំពេញ៖ មានវីដេអូមួយដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមដោយវីដេអូនោះ បានបង្ហាញពីសកម្មភាពសិស្សសាលា ប៊ែលធីម្នាក់ បានជិះម៉ូតូជួយបើផ្លូវអោយរថយន្តសង្គ្រោះបន្ទាប់ ដែលកំពុងតែស្ទះចរាចរណ៍ ។

នេះបើយោងតាមប្រភពហ្វេសប៊ុកដែលមានឈ្មោះ Prak Chanmonyvathana ជាអ្នកបង្ហោះវីដេអូ និងបានសរសេរប្រាប់ឱ្យដឹងថា៖ «សូមសរសើរសន្ដានចិត្តដ៏ល្អរបស់ក្មេងប្រុសម្នាក់នេះណាស់ អរគុណណាស់អូនដែលជួយបើកផ្លូវអោយបងតាំងពីឫស្សីកែវរហូតដល់ពេទ្យ

ទាំងជិះតែឯងមើលឆ្វេងផងស្ដាំផងហើយវាហួសចិត្តត្រង់អាបុិនោះស្រែកជេរគ្នាទៀត ទោះជាយ៉ាងណាក្ដីបងអរគុណណាស់ប្អូនប្រុស ជូនពរប្អូនទៅណាមកណាមានសេចក្ដីសុខណា»។ ប្រិយមិត្តចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម