ចុម! ប្រពន្ធកំពុងតែពរពោះ ប្តីលួចលែនព្រេន ជាមួយស្រីថ្មីធ្វើមិនដឹង… (មានវីដេអូ)

ហ្វេសប៊ុក៖ មានវីដេអូមួយបានបង្ហោះនិងរៀបរាប់ថា​ ប្រពន្ធពរពោះកូននៅក្នុងផ្ទៃ តែប្តីលួចមកសែនព្រេនជាមួយស្រីថ្មី ។ នៅក្នុងវិដេអូនោះ ខាងប្រពន្ធគ្រាន់តែសូមឲ្យខាងប្រុស មកផ្តិតមេដៃ លះលែងគ្នាឲ្យបានត្រឹមត្រូវ ចាំមករៀបការជាមួយនឹងប្រពន្ធថ្មីចុះ គាត់មិនចង់បានវិញទេ តែយ៉ាងណាសុំត្រឹមតែផ្តិតមេដៃឲ្យចប់គ្រប់យ៉ាងទៅបានហើយ ។

ចំណែកខាងប្រុស ក៏បានប្រាប់ថា គាត់អស់ចិត្តនិងប្រពន្ធគាត់ហើយ ហើយគាត់ក៏បានស្រលាញ់មនុស្សស្រីថ្មីដែល ព្រោះថាគាត់និងប្រពន្ធដើមរបស់គាត់រស់នៅមិនចុះសម្រុងនិងគ្នា ។ ប៉ុន្តែចំពោះភាគីម្ខាងទៀត ក៏បានប្រាប់ថា គាត់មិនបានដឹងថា មនុស្សមិនទាន់បានលែងលះប្រពន្ធនោះទេ គឺគេមកប្រាប់គាត់ថា ពូកគាត់បានលះលែងគ្នាហើយ ទើបនាងព្រមសែនព្រេនជាមួយបុរសម្នាក់នោះ ។

រឿងរ៉ាវមួយនេះ គឺគាត់មិនបានដឹងនោះ ហើយដោយសារតែគាត់ក៏ស្រលាញ់បុរសម្នាក់នោះដែរ ទើបគាត់ក៏សម្រេចចិត្តសែនព្រេន ដើម្បីឲ្យខាងសាច់ញាតិបានដឹងលឺទៅ ។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ah Heng No Smile គាត់បានធ្វើការបង្ហោះសារថា «មើលអោយហើយទៅ លួចសាហាយនិងគ្នា ទាំងប្រពន្ធពោៈធំជិតគ្រប់ខែ សមគ្នាណាស់ មីស្រីចង្រៃ អាប្រុសថោកទាប»៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម