wow! កំពូលតារា K-Pop និងជាមេក្រុម BIG BANG បានចេញពីជួរកងទ័ពហើយ ដោយមានការស្វាគមន៍ពីហ្វេនជាង ៣០០០នាក់ (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ នេះ កំពូលតារាចម្រៀងរ៉េប គឺលោក G-Dragon ដែលលោកជាមេក្រុម Big Bang ត្រូវបានចេញពីជួរកងទ័ពជាផ្លូវការហើយ ក្រោយពីទទួលកាតព្វកិច្ចយោធារយៈពេល ២ឆ្នាំ ។

ការវិលត្រឡប់របស់កំពូលតារាចម្រៀងរបស់ K-Pop រូបនេះ មានបណ្តាក្រុមអ្នកគាំទ្រជាតិនិង អន្តរជាតិ ជាង ២០០០នាក់ ហើយអ្នកសារព័ត៌មានជាង ១០០០ នាក់ផងដែរ ដែលបានអង្គុយរងចាំតារារ៉េបរូបនេះ យ៉ាងច្រើនកុះករ នៅមុខបន្ទាយយោធា ។

ហើយអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ សុខភាពរបស់លោក ព្រោះថា G-Dragon បានផ្លាស់ប្អូរបន្ទាយយោធា ពីតំបន់ Cheorwon ទៅ Yongin វិញ ដើម្បីជៀសរាងនិងការពារការឆ្លងវីរុស គ្រុនផ្តាយសាយជ្រូកអាហ្រិក ។ អ្នកគាំទ្រសប្បាយយ៉ាងខ្លាំងពេលឃើញសុខភាពរលោកល្អរឹងមាំ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម