សំណាងមើលមិនឃើញ! គូស្នេហ៍មួយគូបាននាំគ្នាទៅហូប អយស្ទ័រ ស្រាប់តែបានឃើញ «គ្រាប់គុជ» តូចមួយ នៅក្នុង ដែលមានតម្លៃ…

សហរដ្ឋអាមេរិក៖ ស្វាមី និងភរិយា មួយគូ មានសំណាងបរិភោគអសស្ទ័រ ប៉ះដុំរឹង ទើបយកចេញមកមើល ពេលឃើញបេះដូងចង់លោតចេញមកក្រៅ គឺ«គ្រាប់គុជ» តូចមួយ ។ ហើយរឿងខាងលើនេះបានកើតឡើងនៅភោជនីយដ្ឋាន ស្ទើនអ៊ែន បោវ ក្នុងទីក្រុងខូស្ទើ រដ្ឋញូវជើស៊ី សហរដ្ឋអាមេរិក គូស្វាមី និងភរិយា មានឈ្មោះថាលោក អ៊ែនតាន់ និងអ្នកស្រី ឆឺរិល សឺមើរ ។

លោកអ៊ែនតាន់បាននិយាយថា លោកបានបកដាក់ចូលមាត់ ហាក់មានអារម្មណ៍ប៉ះដុំរឹង ទើបយកចេញមកមើល ។ គាត់បានបន្តទៀតថា បេះដូងលោកចង់លោតចេញមកក្រៅហើយ ពេលដែលលោកបានឃើញ «គ្រាប់គុជ» តូចមួយ ។ ព័ត៌មានមិនបានបញ្ជាក់ពីតម្លៃរបស់វា តែបើតាមដឹង បើគ្រាប់ធំពិតជាមិនធម្មតាឡើយ គឺខ្ទង់លាន ៕